ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​អគ្គិភ័យ​ឆាបឆេះ​ព្រៃ​ស្មៅ​ផ្សែង​ខ្មួលខ្មាញ់​នៅក្នុង​ដីឡូត៍​ទំនេរ​ជាប់​ផ្ទះ​ប្រជាពលរដ្ឋ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​អ្នកភូមិ​សមត្ថកិច្ច​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញទៅ​ជួយ​អន្តរាគមន៍​។​ហេតុការណ៍​បានកើត​ឡើង​នៅ​បរិវេណ​ដីឡូត៍​មួយកន្លែង​តាមផ្លូវ​បេតុង​ក្នុងភូមិ​ព្រៃ​ព្រីង​ជើង​២​សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​វេ​រសៀល​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០២០​។​

​ប្រជាពលរដ្ឋ​បានឱ្យដឹងថា​ដីឡូត៍​គ្មាន​ផ្ទះ​ទេ​មាន​របង​ថ្ម​ព័ទ្ធជុំវិញ​ខាងក្នុង​មានតែ​ស្មៅ​ព្រៃ​ហើយ​ក្រុម​អ្នក​អេតចាយ​សំចត​ស្នាក់អាស្រ័យ​មាន​សំណល់​អេតចាយ​សង្ស័យ​មាន​អ្នក​ដុត​អេតចាយ​ឬ​បោះ​កន្ទុយបារី​លើ​ស្មៅ​។​ខណៈដែល​អាកាសធាតុ​ក្តៅ​ស្ងួត​ទើប​បង្ក​ឱ្យ​ឆាបឆេះ​ជា​អណ្តាតភ្លើង​ផ្សែង​ខ្មួលខ្មាញ់​រាល​ជិត​ដល់ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ផ្អើល​អស់អ្នក​ស្រុក​សមត្ថកិច្ច​មកជួយ​អន្តរាគមន៍​។​

​ហេតុការណ៍​នេះ​សមត្ថកិច្ច​មូលដ្ឋាន​ទៅ​អន្តរាគមន៍​ជួយ​វាយ​ពន្លត់ភ្លើង​ហើយ​ក៏បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយគ្រឿង​ទៅ​បាញ់​ពន្លត់ភ្លើង​ឱ្យ​រលត់ទៅវិញ​ផងដែរ​មិនឱ្យ​ឆេះ​រាល​ដល់ផ្ទះ​ឆេះ​តែ​ស្មៅ និង​សំណល់​អេតចាយ​តែប៉ុណ្ណោះ ៕S/​