​ដោយ​៖​កាំ​ពី​/​ក្រចេះ​៖​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេ​ដ្ធ​កិច្ច​ខេត្ត​,​នគរបាល​ប៉ុស្ដិ៍រ​ដ្ធ​បាល​អូរ​គ្រៀង​បាន​ឃាត់​រថយន្ត​១​គ្រឿង​ប្រភេទ​វេ​អង​(V1)​។​រថយន្ត​នេះ​ដឹកឈើ​បង្កប់​ជាមួយ​ឈើ​ផ្ទះ​ចាស់​នៅលើ​ផ្លូវជាតិ​លេខ​៧​ស្ថិត​មៅ​ភូមិ​អូរ​ក្រៀ​ង ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០២០​។​

​លោក​កែវ​ចំណាន​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​បានឱ្យដឹង​នៅ​ល្ងាច​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០២០​នេះ​ថា រថយន្ដ​វេ​អង​១​គ្រឿង​នោះ​ម៉ាក HYYUNDAI ពាក់​ស្លាក​លេខ ស្វាយរៀង 3A-1205 ។​ដឹកឈើ​ប្រភេទ​ឈើ​លេខ​១​ចំនួន​៤៩​សន្លឹក​ស្មើរ​នឹង​២​ម៉ែត្រគូប​ឈើ​លេខ​២​ចំនួន​៦៥​សន្លឹក​ស្មើរ​នឹង​ជាង​១ ម៉ែត្រគូប​សរុប​ជាង​៣​ម៉ែត្រគូប​បង្កប់​ក្នុង​ឈើ​រុះរើ​ផ្ទះ​ចាស់​។​

​បច្ចុប្បន្ន​វត្ថុតាង​ឈើ​អារ​និង​រថយន្ត​ខាងលើ​ត្រូវបាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​យកមក​រក្សាទុក​នៅ​សង្កាត់​រដ្ឋា​ល​ព្រៃឈើ​អូរ​គ្រៀង ដើម្បី​ចាត់ការ​តាម​នីតិវិធី​រដ្ឋបាល​ព្រៃឈើ​៕S/

​ ​រូបថត​៖​ឃាត់​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​មួយគ្រឿង​នៅ​ស្រុក​សំបូរ​