​តាម​សេចក្តីរាយការណ៍​ថា ក្លិប អ៊ី​ន​ធ័​រ មី​លេន​(Inter Milan) កំពុង​ថ្លឹងថ្លែង​ដាក់សំណើ​ផ្ទេរ​២៥ លាន​ផោន​សម្រាប់​ខ្សែការពារ អេ​មឺ​សិន ប៉ាល​មី​រី (Emerson Palmieri) របស់​ក្លិប​ឆេ​ល​ស៊ី​។​
​ ​
ឆេ​ល​ស៊ី​បើក​ចិត្ត​លក់​ខ្សែការពារ​រូបនេះ ប៉ុន្តែ​ការផ្ទេរ​ចេញ​ណាមួយ​នោះ​គឺ​អាស្រ័យ​លើ​ថា តើ​លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) អា​ចរក​អ្នក​មក​ជំនួស​បាន​ឬ​យ៉ាងណា​នៅ ខែមករា​នេះ​។​
​ ​
ខ្សែការពារ​ស្លាប​ឆ្វេង អេ​មឺ​សិន និង ម៉ា​កូ​ស អា​ឡុ​ន​សូ (Marcos Alonso) មិនសូវ​ទទួលបាន​កា​រ ពេញចិត្ត​ពី​លោក ឡាំ​ផាត ទេ​ដោយ​លោក​ពេញចិត្ត​ដាក់​ឲ្យ​កីឡាករ សេសា អា​ស្ពី​លី​គូ​អេ​តា (Cesar Azpilicueta) លេង​ក្នុង​តំណែង​នេះ​។​
​ ​
អេ​មឺ​សិន មិនសូវ​មានឱកាស​លេង​ទេ បន្ទាប់ពី​បង្ហាញមុខ​ត្រឹម​៣៤​នាទី អំឡុងពេល​ប្រកួត​ឈ្នះ កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​ឆេ​ល​ស៊ី​នឹងមិន​ឲ្យ​កីឡាករ​រូបនេះ​ចាកចេញ​ទេ​ប្រសិនបើ​គ្មាន​ជម្រើស ច្រើន​។​
​ ​
តាម​សេចក្តីរាយការណ៍​ថា ក្លិប​ជូ​វេន​ទុ​ស ក៏​ចាប់អារម្មណ៍​នឹង​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​ផងដែរ ខណ​:​ក្លិប Inter Milan កំពុង​ចាប់អារម្មណ៍​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ អេ​មឺ​សិន ប៉ាល​មី​រី (Emerson Palmieri)