​ក្លិប តូ​តិ​ន​ហេម​(Tottenham )​ត្រៀម​ដាក់សំណើ​៣០​លាន​ផោន ដើម្បី​ផ្ទេរ​ខ្សែការពារ រី​កាដូ ភើ​រ៉េ​រ៉ា (Ricardo Pereira) របស់​ក្លិប លៃ​សេ​ស្ទ័​រ ស៊ី​ធី​(Leicester City) ។​
​ ​
កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ច្រើន ចាប់តាំងពី​ផ្ទេរ​ពី​ក្លិប ប៉ូ​តូ​(Porto )​មក​ចូលរួម​ជាមួយ​ក្លិប Leicester កាលពី​ខែមករា​ឆ្នាំ​២០១៨​ក្នុងតម្លៃ​២២​លាន​ផោន​។​
​ ​
លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) គឺជា​អ្នកគាំទ្រ​ខ្សែការពារ​រូបនេះ ប៉ុន្តែ​នឹង​ប្រឈម​ការប្រកួតប្រជែង​ពី​ក្លឹប​ផ្សេងទៀត​នៅ​ខែម​ករានេះ ខណៈពេល​លោក​ត្រៀម​ធ្វើ​ឲ្យ ភើ​រ៉េ​រ៉ា ជា​កីឡាករ ដំបូង​ដែល​លោក​ត្រូវ​ផ្ទេរ​ក្នុងឋានៈ​ជា​គ្រូបង្វឹក របស់​ក្លឹប Spurs ។​
​ ​
​បើទោះបីជា​លោក ម៉ូ​រី​ញ៉ូ ត្រៀម​ដាក់សំណើ​៣០​លាន​ផោន​ក៏ដោយ ក៏​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត,​បា​សេ​ឡូ​ណា និង​ក្លិប Paris Saint Germain ក៏​កំពុង​ចង់បាន​កីឡាករ ភើ​រ៉េ​រ៉ា ផងដែរ​។​
​ ​
លោក ប្រ៊ែ​ន​ឌិន រ៉ា​ជើ (Rrendan Rodgers) គ្រូបង្វឹក​ក្លិប Leicester City បាន​អះអាងថា គ្មាន​កីឡាករ​រូប​ណា​ត្រូវ​លក់​ចេញ​នៅ​ខែម​ករានេះ​ទេ ប៉ុន្តែ​លោក​ក៏ត្រូវ​មមាញឹក​ក្នុងការ​រារាំង ការប៉ុនប៉ង់​ផ្ទេរ ភើ​រ៉េ​រ៉ា ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ រី​កាដូ ភើ​រ៉េ​រ៉ា (Ricardo Pereira)