បុរសកសិករជនជាតិអូស្ត្រាលី ម្នាក់បានសម្រក់ទឹកភ្នែកបង្ខំចិត្តបាញ់សម្លាប់គោ ២០ក្បាលរបស់ ខ្លួនផ្ទាល់ដៃបន្ទាប់ពីពួកវារងរបួសធ្ងន់ពេកនៅក្នុងគ្រោះភ្លើងឆេះព្រៃដែលបានឆេះរាលដាល តាមតំបន់ឆ្នេរសមុទ្រនៃរដ្ឋញូវ សៅ វ៉េលស៍ (New South Wales) ប្រទេសអូស្ត្រាលី ក្នុងសប្ដាហ៍នេះ។
ដោយឃើញលោក ស្ទីវ ស៊ីបថុន (Steve Shipton) ជាកសិករមកពីឃូឡាហ្គោឡៃ (Coolagolite) មានអារម្មណ៍ក្ដុកក្ដួលខ្លាំង ក្រុមកសិករក្បែរខាងបានលួងលោមគាត់ឱ្យកាត់ចិត្តបន្ទាប់ពីគាត់ សម្រក់ទឹកភ្នែកបង្ខំចិត្តបាញ់សម្លាប់គោជាច្រើនក្បាលរបស់គាត់ ដែលរលាកភ្លើងធ្ងន់ធ្ងរដោយសារភ្លើងឆេះព្រៃដែលបានឆេះរាលដាលពេញកសិដ្ឋានរបស់គាត់។
រូបភាពគួរឱ្យខ្លោចចិត្តទាំងនេះបង្ហាញពីសកម្មភាពលោក ស្ទីវ ស៊ីបថុន ពិនិត្យមើលស្នាមរលាកលើខ្លួនគោរបស់គាត់ដោយទឹកមុខក្រៀមក្រំ មុនពេលគាត់ដាច់ចិត្តបាញ់សម្លាប់ពួកវា៕ ប្រែសម្រួលៈខុម