ដោយ៖វណ្ណៈ/ព្រះសីហនុ៖បុរសម្នាក់បានស្លាប់ដោយភ្លើងឆេះរោលនៅក្នុងរថយន្ត ខណៈជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ដោយបើកបុករបាំងពុះទ្រូងផ្លូវ។ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៧៩-១៨០ ត្រង់ចំណុចមុខវិទ្យាល័យហ៊ុនសែនវាលរេញ ឃុំវាលរេញស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី៣ខែមករាឆ្នាំ២០២០។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយខ្លួនឯង គឺរថយន្តម៉ាក LEXUS LX470 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2N-3111 ។អ្នកបើកបរឈ្មោះ នាក់ ចយ ភេទប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ប្រភពដដែលបានបន្តថា រថយន្តមានទិសដៅភ្នំពេញ-ក្រុងព្រះសីហនុ បានបុករបាំងពុះចែកទ្រូងផ្លូវពេញទំហឹង រថយន្តឆាបឆេះជាអគ្គិភ័យបណ្តាលឱ្យអ្នកបើកបររថយន្តស្លាប់នៅនឹងកន្លែងកើតហេតុ ។សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕S/Ha