ឆ្នាំជូត
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះការប្រកបការងារតែងមានភាពរាំងស្ទះបន្តិចចូលយាយីហើយ ទោះធ្វើអ្វីក៏មិនឆ្លើយតបដូចសេចក្តីប្រាថ្នានោះដែរ។អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេ នាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសនិងរឿងរាវច្រើនយាយីបន្តិច។
បញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំកុំគប្បីមានការឌឺដងដោយពាក្យសម្តីផ្លែផ្កាដាក់គ្នាបើពុំនោះប្រយ័ត្នកើតជម្លោះវិវាទហើយមិនងាយល្អនឹងគ្នាឡើងវិញ ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តឬចុះប្រកបកិច្ចការងា តូចធំផងដែរ។ ក្រៅពីនេះបើចង់ធ្វើពិធីអ្វីមួយក៏ជាពេលវេលាល្អប្រពៃគួរសម។ ចំពោះអ្នកប្រកប របររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬបើកធ្វើជំនួញតូចធំបំផុត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាប្រពៃ៕
ឆ្នាំខាល
រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះបើទោះបីធ្វើអ្វីលោក អ្នកតោង តែប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាចោទឡើង។បើជាអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលជួបភាពប្រទាំងប្រទើសនិងពិសេសឱ្យប្រយ័ត្នគ្រោះចាញ់ បោកគេថែមទៀត។ការធ្វើដំណើរឆ្ងាយជិតជួបភាពរកាំចិត្តនិងរឿងរាវច្រើនបន្តិច។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំកើតមានការប្រទាំងប្រទើសនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពសុខដុមល្អ ហើយការប្រកប ការងារអ្វីមានការរីកលូតលាស់សន្សឹមៗហើយទោះធ្វើអ្វីៗក៏តែងហុចផ្លែផ្កាមកវិញគ្រាន់កក់ក្តៅជានិច្ច។សម្រាប់អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីពុំផ្តល់ជោគលាភល្អទេដូច្នេះទោះធ្វើអ្វីក៏មិនអាចធ្វើដោយធ្វេសប្រហែសឬធ្វើដោយក្តីក្តៅក្រហាយបានឡើយបើពុំនោះទេនឹងជួបផលអាក្រក់ណាមួយនៅពេលក្រោយជាក់ជាពុំខាន។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរទោះការជួញទីជិតឆ្ងាយលាភប្រាក់កាសពុំមានសម្បូរទេដូច្នេះទាល់តែលោកអ្នកខិតខំខ្លាំងទើបរកប្រាក់ចំណូលគ្រប់គ្រាន់ចិញ្ចឹមឆ្នាំងបាយគ្រាន់ស្រួលខ្លួន ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងគ្នានិងចង់ចាញ់ឈ្នះមិនតិចសោះឡើយ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។នៅក្នុងថ្ងៃនេះបើមានបញ្ហាអ្វីមួយហើយឱ្យប្រយ័ត្នប្រយែងក្នុងការត្រៀមទប់ទល់ជាមួយបញ្ហាបន្តិចព្រោះថាងាយរីករាលដាលនិងកើតបញ្ហាបន្ថែមណាស់។ក្នុងពេលនេះដែរការប្រកបការងារលោកអ្នកអាចជួបបញ្ហាយាយីច្រើនពិសេសធ្វើច្រើនខុសច្រើនទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងរយះពេលនេះមុននឹងចង់ចុះទុនអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនមុនអនុវត្តជាក្រោយទើបអាចទទួលផលសម្រេចល្អទៅគ្រាថ្ងៃខាងមុខទៅរួច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើមានបញ្ហាប្រទាំងប្រទើសត្រូវចេះសម្របតាមចិត្តគ្នាខ្លះទើបគ្មានបញ្ហាចោទឡើង៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកមានការសម្រេចចិត្តអ្វីមួយដោយការប្រយ័ត្ន ប្រយែងនោះឃើញថាតែងផ្តល់ជាផ្លែផ្កាមកវិញផង។ក្រៅពីនេះបើលោកអ្នកចង់និយាយចរចាពីរឿងអ្វីមួយក៏ជាឱកាសល្អណាស់ដែរព្រោះងាយទាំងចុះសម្រុងជាមួយអ្នកដទៃហើយនៅអាចទទូលផលច្រើនទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
ចំពោះសម្ព័ន្ធស្នេហាប្រុសស្រីមានភាពកក់ក្តៅដោយសារម្នាក់ៗមានការយកចិត្តទុក ដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕
ឆ្នាំមមី
រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះមុនសម្រេចចិត្តអ្វីមួយតោងតែ ប្រយ័ត្នពីព្រោះថានាំជួបការលំបាកដល់គ្រាខាងមុខថែមទៀត។ការរស់នៅងាយមានការប៉ះទង្គិចគ្នាជាមួយក្រុមមនុស្សជុំវិញខ្លួន ម្ល៉ោះហើយចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយបង្កើតជាគំនុំ គុំគួនគ្នា។ អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរ ចេញនិងហូរចូលមិនទៀងទាត់ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើបមិនត្រូវមករងកម្មក្រាសនៅពេលក្រោយដែលជាការហួសពេលទៅហើយ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះបើមានបញ្ហាអ្វីមួយសំខាន់លោកអ្នកគប្បីប្រយ័ត្នប្រយែងបន្តិចពីព្រោះងាយហូរធ្លាយនិងចាញ់បោកគេណាស់ដែរ។លោកអ្នកត្រូវប្រឹងប្រែងការងារហើយពុះពារច្រើនជាងនេះទើបល្អប្រពៃបំផុត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញផ្លូវឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរណាមួយព្រោះតែការធ្វេសប្រហែស។ការធ្វើដំណើរទីជិតឆ្ងាយចូរកុំគប្បីបង្កជម្លោះវិវាទជាមួយអ្នកដទៃបើពុំនោះនាំខាតបង់អ្វីមកវិញជាក់ជាពុំខាន។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខតិចតួចតែឱ្យប្រយ័ត្នជម្លោះវិវាទព្រោះងាយឈានដល់ការប្រេះស្រាំធ្ងន់ធ្ងរណាស់៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ ថ្ងៃនេះដួងរាសីរបស់លោកអ្នកគាប់ប្រសើរម្ល៉ោះហើយបើមានគម្រោង ឬចង់ធ្វើកិច្ចការអ្វីមួយគប្បីរួសរាន់ព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅជានិច្ច។ ការរស់នៅក្នុងផ្ទះសម្បែងបើលោកអ្នកមានជម្លោះវិវាទជាពេលវេលាល្អក្នុងការដោះស្រាយព្រោះមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេតែអាចប្រែមកផ្អែមល្ហែមយ៉ាងឆាប់ រហ័សទៀតផង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ ថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយបញ្ហាអាក្រក់រត់ ចេញហើយ រឿងរ៉ាវល្អៗក៏មានហូរចូលឱ្យបានឃើញផងដែរ។ការប្រកបការងារបើលោកអ្នកចង់ធ្វើអ្វីមួយគប្បីគិតឱ្យបានគ្រប់ជ្រុងជ្រោយពីព្រោះថាបើធ្វើអ្វីមួយល្អហើយដល់ថ្ងៃខាងមុខនេះអ្វីៗក៏ល្អទៅជាមួយដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាជួបផលអាក្រក់ច្រើនជាងល្អបន្តិច។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចេះអត់ឱនឱ្យគ្នានិងប្រាស្រ័យទាក់ទងគ្នាល្អ៕
ឆ្នាំច
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះទោះបីមានបញ្ហាអ្វីក៏ដោយបើលោកអ្នកតាំងចិត្តធ្វើការនោះផ្លែផ្កា ដែលទទួលបានមកវិញពិតជាឆ្លើបតបដូចជាទីពេញចិត្តជាក់ជាពុំខាន។ចំពោះស្ត្រីលោកអ្នកជួបបញ្ហាស្មុគស្មាញច្រើនហើយនៅផ្ទះសម្បែងទៀតសោតមានតែភាពរកាំរកូសនិងចាប់កំហុសគ្នា។ ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយជួបផលលំបាកក្នុងការរកផល ចំណូលណាស់ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទថែមទៀត។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើចង់ផ្សំផ្គុំគ្រួសារ ពេលនេះក៏ជាឱកាសមួយប្រពៃណាស់ព្រោះល្អ ទាំងការចូលស្តីដណ្តឹងនិងការរៀបចំអាពាហ៍ពិពាហ៍៕
ឆ្នាំកុរ
រាសីស្រុតចុះ។ នៅថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះ ប៉ុន្តែបើលោកអ្នកមានការអត់ធ្មត់និងចេះ មើលមុខក្រោយតែងដោះស្រាយរួចជានិច្ច។ចំពោះការបំពេញការងារលោកអ្នកគប្បីប្រយ័ត្នចៅហ្វាយនាយបន្តិចព្រោះងាយធ្វើឱ្យលោកអ្នករងារក្នុងរឿងអ្វីមួយទៀតផង។អ្នកប្រកបការងារទីខ្ពស់ពិសេសកម្មករសំណង់ចូរប្រយ័ត្នប្រយែងការទ្បើងទីខ្ពស់ក្រែងភ្លាត់ដៃជើងធ្លាក់ចុះគ្រោះថ្នាក់ដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញមិនមានអ្វីប្រែប្រួលប្តួរផ្លាស់គួរជាទីកត់សំគាល់ទេគឺដូចសព្វមួយដង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីប្រយ័ត្នអ្នកដទៃអុជអាលនាំកើតជម្លោះវិវាទកើតឡើង៕