ក្រុមអ្នកវិភាគបានព្យាករគួរឱ្យភ្ញាក់ផ្អើលថាការដើរលេងផឹកស៊ីសប្បាយថ្ងៃចូលឆ្នាំសកល នឹងធ្វើឱ្យសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស ខាតបង់រហូតដល់ទៅជិត ៦,៦ពាន់លានដុល្លារ ស្ទើរមិនគួរឱ្យជឿ។
ពួកគេបានរកឃើញថា ក្នុងចំណោមរាល់បុគ្គលិកនិយោជិត ៨ នាក់មានជិតម្នាក់ដែលធ្លាក់ខ្លួន ឈឺនៅសប្ដាហ៍ទី១ ដើមខែមករា ដែលធ្វើឱ្យថៅកែៗខឹងជ្រួញចិញ្ចើម។
អវត្តមានភាគច្រើនគឺនៅថ្ងៃទី២ ជាថ្ងៃដំបូងដែលពូកគេត្រូវចូលធ្វើការវិញក្រោយឈប់សម្រាក បុណ្យឆ្លងឆ្នាំសកល។
យោងតាមការិយាល័យជាតិស្ថិតិ (Office for National Statistics) របស់ចក្រភពអង់គ្លេស ឱ្យដឹងថា ការសុំច្បាប់ឈប់សម្រាកពេលឈឺ (Sick Leave) ចំនួន ១៨ លានបង្ហាញថា ជំងឺភាគ ច្រើនរបស់បុគ្គលិកនិយោជិតគឺផ្ដាសាយដែលជាធម្មតាត្រូវការសម្រាកបីថ្ងៃសម្រាប់បុរស ឬយូរជាងនេះសម្រាប់ស្ត្រី។ អវត្តមានបែបនេះមានអត្រាខ្ពស់បំផុតនៅស្កុតលែន និងវ៉េសល៍ ហើយទាបជាងគេនៅក្រុងឡុងដ៍៕ ប្រែសម្រួលៈខុម