ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងជុំវិញរូបថតមួយសន្លឹក ដែលបង្ហាញពីសកម្មភាពក្រុមភ្នាក់ ងារពន្លត់អគ្គិភ័យក្រុងឌីត្រយ (Detroit) រដ្ឋមីឈីហ្គែន (Michigan) សហរដ្ឋអាម៉េរិកឆ្លៀតថត រូបជុំគ្នាដោយទឹកមុខញញឹមញញែមនៅខាងមុខផ្ទះមួយខ្នង ដែលកំពុងត្រូវអគ្គិភ័យលេប ត្របាក់យ៉ាងសន្ធោសន្ធៅ។
រូបថតមួយសន្លឹកនេះ ត្រូវបានបង្ហោះលើទំព័របណ្ដាញទំនាក់ទំនងសង្គមរបស់ភ្នាក់ងារពន្លត់ អគ្គិភ័យក្រុងឌីត្រយ Detroit Fire Incidents Page អមដោយចំណងជើងរូបភាព (Caption) ថា “ក្រុមការងារឆ្លៀតថតស៊ែលហ្វីថ្ងៃឆ្លងឆ្នាំ!”។
គេជឿថា រូបនេះគឺថតទុកជាអនុស្សាវរីយ៍សម្រាប់ការលាគ្នារបស់ប្រធានក្រុមពន្លត់អគ្គិភ័យ ម្នាក់ដែលត្រូវដល់ពេលចូលនិវត្ត។
ទោះជាយ៉ាងណា ក្រោយផ្ទុះការរិះគន់ លោក អ៊ីរីក ចនស៍ (Eric Jones) ដែលជាប្រធានភ្នាក់ងារ ពន្លត់អគ្គិភ័យក្រុងឌីត្រយ បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា “មានវិធីជាច្រើនសម្រាប់ អបអរការចូលនិវត្ត ប៉ុន្តែមិនមែនថតរូបនៅខាងមុខអគារដែលកំពុងឆាបឆេះបែបនេះឡើយ”៕ ប្រែសម្រួលៈ ខុម