ក្រៅពីស្ត្រេស ការប្រើប្រាស់ឧបករណ៍ ក៏ដូចជាផលិតផលលេខម៉ូដសក់មួយចំនួន ព្រមទាំង ទម្លាប់នៃការទទួលទានអាហារក៏ជះឥទ្ធិពលមិនល្អលើសុខភាពសក់ដែលនាំឱ្យស្ដើងជាងមុនផងដែរ។ ទោះជាយ៉ាងណាកុំបារម្ភបញ្ហាសក់ស្ដើងមិនពិបាកនឹងដោះស្រាយឡើយ!
១. ស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែគោះបំបែកស៊ុតចំនួន ១ ឬ ២ គ្រាប់ រួចកូរវឹកជាមុនសិនសឹមលាប ម៉ាស្សាលើសក់និងស្បែកក្បាល។ ទុកចោលសម្រាប់រយៈពេល ១០ នាទីសឹមកក់សម្អាតចេញ ជាមួយសាប៊ូដូចពេលធម្មតា។
២. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាសាច់ ឬជែលប្រទាលកន្ទុយក្រពើលើស្បែក ក្បាលស្អាត។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹក ក្ដៅឧណ្ហៗជាការស្រេច។
៣. ផ្លែបឺរ
កិនសាច់ផ្លែបឺរឱ្យម៉ដ្ឋ រួចសឹមលាបម៉ាស្សាលើស្បែកក្បាល។ ទុកចោលសម្រាប់រយៈពេល ១ ម៉ោង សឹមលាងសម្អាតចេញ។
៤. ទឹកក្រូចស្រស់
ចូរច្របាច់ក្រូចស្រស់ៗដើម្បីយកទឹក រួចលាបលើស្បែកក្បាលនិងសក់របស់អ្នក។ ទុកចោល សម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញ។
៥. ប្រេងអូលីវ
មួយម៉ោងមុនពេលងូតទឹក ចូរលាបម៉ាស្សាប្រេងអូលីវលើស្បែកក្បាលរបស់អ្នក។ ទុកចោល មួយស្របក់សិន សឹមកក់សម្អាតចេញជាមួយសាប៊ូដូចពេលធម្មតា៕ ដោយៈ health.com.kh