ការពិត និង​ជំនឿ​មិន​ត្រឹមត្រូវ​អំពី​ជំងឺ​ទឹកនោមផ្អែម​

ជំងឺ​ទឹកនោមផ្អែម​គឺជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ប្រភេទ​ដែឡ​កើតឡើង​ទៅលើ​របៀប​ដែល​រាងកាយ​ប្រើប្រាស់​ជាតិ​ស្ករ​ក្នុង​ឈាម​។ វា​គឺជា​ជំងឺ​មួយ​ដែល​នាំ​ឲ្យ​កើត​បញ្ហា​ខ្វាក់ភ្នែក ជំងឺ​បេះដូង ជំងឺ​សរសៃ ប្រសាទ និង​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើ​ការខុស​ប្រក្រតី​ផ្សេងៗ​ទៀត​។ របប​អាហារ​សម្បូរ​ជាតិ​ស្ករ គឺជា​ដើមហេតុ​ដំបូង​នៃ​ជំងឺ​ទឹកនោមផ្អែម​នេះ​។ ក្រោយមក​រាល់​ជាតិ​ផ្អែម​ទាំងអស់​ច្រើនតែ​ក្លាយ ទៅជា​សារធាតុពុល​សម្រាប់​អ្នកជំងឺ​បែបនេះ រួមទាំង​ផ្លែឈើ​ផងដែរ​។​

​ជាតិ​ស្ករ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជីវិត ប៉ុន្តែ​អ្នក​ត្រូវតែ​ញ៉ាំ​វា​ក្នុង​កម្រិត​មធ្យម​បាន​ហើយ​។ យ៉ាងណាមិញ មាន​ជំនឿ​មិន​ត្រឹមត្រូវ​មួយចំនួន​ចំពោះ​ជាតិ​ស្ករ​ដែល​អ្នក​គួរតែ​ចៀសវាង​ដំបូង​គេ ក្នុងការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​។

ជាតិ​ស្ករ​ខ្ពស់​ធ្វើ​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១

​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១​គឺជា​ជំងឺ​មួយ​ប្រភេទ​នៅពេល​រាងកាយ​មិនអាច​ផលិត​អាំង​ស៊ុយ​លីន​បាន​គ្រប់គ្រាន់​ដើម្បី​បំ​លែង​ទៅជា​ថាមពល​។ វា​មិន​ដូចនឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ទេ ដោយ​អា​ទី​១​គឺជា​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ខុស​ធម្ត​មា ដែល​បណ្តាលមកពី​ហ្សែ​ន ឬ​ការប៉ះពាល់ នឹង​មជ្ឈដ្ឋាន​ជុំវិញខ្លួន ឬ​ការបង្ក​រោគ​ដោយ​វីរុស​។

ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១​មិនអាច​ទាយ​ទុក​មុន ហើយក៏​មិនអាច​ព្យាបាល​ជា​ទាំងស្រុង​ឡើយ​។ របប​អាហារ​មិនអាច​ទទួលខុសត្រូវ​ដោះស្រាយ​សម្រាប់​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១​ឡើយ តែ​វា​អាចជួយ​រក្សា​តុល្យភាព​ជាតិ​ស្ករ​ក្នុង​ឈាម និង​គ្រប់គ្រង​ផលវិបាក​របស់​វា​បាន​។​

​អ្នកជំងឺ​ទឹកនោមផ្អែម​មិនអាច​ញ៉ាំ​ផ្អែម​បានឡើយ​

​អ្នកជំងឺ​ទឹកនោមផ្អែម​តែងតែ​ចាត់ទុក​ការ​ញ៉ាំ​ផ្អែម​គឺជា​បញ្ហា​។ មិន​ខ្វាល់​ទេ ជាតិ​ផ្អែម​គឺជា​រឿង ដំបូង​គេ​ដែល​ត្រូវ​ឈប់​ហើយ​នៅពេល​អ្នក​ដឹងថា​ខ្លួនឯង​មាន​ជំងឺ​ទឹកនោម ផ្អែម​ហើយ​នោះ​។ ការពិត​នោះ​គឺថា ជាតិ​ផ្អែម​ក្នុង​អាហារ​ខ្លះ​គឺអាច​ញ៉ាំ​បាន​។ ជាតិ​ផ្អែម​ដែល​អាច​ញ៉ាំ​បាន​ច្រើន នោះ​គឺមាន​ក្នុង​ផ្លែឈើ​។ អ្វី​ដែលជា​តម្រូវការ​នោះ​គឺ​ត្រូវ​យល់ ដឹង​អំពី​ភាពខុសគ្នា​រវាង​ស្ករ​ធម្មជាតិ និង​ស្ករ​ដែល​ថែម​ក្នុង​អាហារ​។ ជាតិ​ស្ករ​ធម្មជាតិ​ផ្ទុក​ទៅដោយ​សារធាតុ Phytonutrients និង​ជាតិ​សរសៃ​ខណៈពេលដែល​ស្ករ​ថែម​ក្រៅ​ផ្ទុក​ទៅដោយ​ជាតិ​ផ្អែម​សិប្ប​និមិត្ត​។ របប​អាហារ មាន​ជាតិ​ខ្លាញ់​ខ្ពស់​អាច​បង្កើន​ចំនួន​ជាតិ​ស្ករ​ក្នុង​ឈាម​ច្រើន​ដូច​ការ​ញ៉ាំ​ផ្អែម​អ៊ីចឹង​។ ជំងឺ​ទឹកនោម ផ្អែម​អាច​ញ៉ាំ​ផ្អែម​បាន តែ​ត្រូវ​ញ៉ាំ​ក្នុង​កម្រិត​មធ្យម និង​ញ៉ាំ​ផ្អែម​ធម្មជាតិ​។

អាំង​ស៊ុយ​លីន​គឺជា​ការព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ចុងក្រោយ

​អាំង​ស៊ុយ​លីន​គឺជា​ការព្យាបាល​ដំបូង​គេ និង​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ជំងឺ​ទឹកនោមផ្អែម​។ អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ ត្រូវបាន​ណែនាំ​ឲ្យ​ព្យាបាល​ដោយ​ការចាក់​អាំង​ស៊ុយ​លីន តាំងពី​ដំបូង​មក​ម្លេះ​។ ដោយសារតែ​ការចាក់​អាំង​ស៊ុយ​លីន​ត្រូវ​ការចាក់​តាម​ម្ជុ​រ ដូច្នេះ​ការឈឺចាប់ និង​ការខិតខំ​ប្រឹង​ព្យាបាល​ច្រើនតែ​ធ្វើ​ឲ្យ​ច្រឡំ​ថា វា​គឺជា​របៀប​ព្យាបាល​ចុងក្រោយ​គេ​។ ហើយ​ដោយសារតែ​ការ​លេបថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ច្រើនតែ​ត្រូវបាន​គេ​អនុវត្ត​ដែ​ឬ​នោះ ដូច្នេះ​ការចាក់​អាំង​ស៊ុយ​លីន​បន្ថែម ទៀត​ត្រូវបាន​គេ​ចាត់ទុកថា​មាន​គ្រោះថ្នាក់​ទៅវិញ​។ តាមពិតទៅ ការចាក់​អាំង​ស៊ុយ​លីន មាន​ភាពងាយស្រួល និង​ជាការ​ព្យាបាល​មាន​ប្រសិទ្ធភាព ដែល​ស័ក្តិសម​អ្នកជំងឺ​ម្នាក់ៗ​ទេ​។ អាំង​ស៊ុយ​លីន​គឺជា​ការព្យាបាល​ដំបូង​គេ​ដែល​អ្នកជំងឺ​គួរ ជ្រើសរើស​មក​ប្រើ​។

ផលិតផល​គ្មាន​ជាតិ​ស្ករ គឺ​មិនមាន​ជាតិ​ផ្អែម​

​ដើម្បី​បាន​ផ្អែម ពិតណាស់​អ្នកជំងឺ​ទឹកនោមផ្អែម​តែង​ញ៉ាំ​អ្វីដែល​សរសេរថា​គ្មាន​ជាតិ​ស្ករ​។ ខណៈពេលដែល​គេ​និយាយថា​គ្មាន​ជាតិ​ផ្អែម​មែន​តែ​ផលិតផល​ទាំងនេះ​ពិតជា​មាន​ជាតិ​ស្ករ ក្នុងនោះ តែ​ជា​ទម្រ​ង​ស្ករ​អាលកុល​។ ផលិតផល​ទាំងនេះ​ប្រហែលជា​មិន​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម ឡើង​ខ្ពស់​ទេ តែ​វា​មានការ​ប្រឈមមុខ​រប​ស់វា​ផ្សេងទៀត​ដូចជា ពោះវៀន​ធ្វើ​ការខុស​ប្រក្រតី ក្រពះ​កិន​អាហារ​មិនល្អ​ជាដើម​។​ប៉ុន្តែ​អ្នក​ដែល​កាត់បន្ថយ​ការ​ញ៉ាំ​ផ្អែម​អាច​ត្រូវការ​ញ៉ាំ​វា​កាន់ តែ​ច្រើន​ដោយសារតែ​ជាតិ​ផ្អែម​សិប្ប​និមិត្ត​។

មានតែ​មនុស្ស​ធាត់​ប៉ុណ្ណោះ​ដែល​ងាយ​នឹង​កើត​ជំងឺ​ទឹកនោមផ្អែម​

​ភាពធាត់​ជ្រុល​គឺជា​មូលហេតុ​ចំបង​មួយ​នៃ​ជំងឺ​ទឹកនោមផ្អែម ប៉ុន្តែ​អ្នក​ដែលមាន​ទម្ងន់​ធម្មតា ក៏​អាច​មានឱកាស​ដូចគ្នា​ក្នុង​ការកើត​ជំងឺ​ទឹកនោមផ្អែម​។ ខណៈពេលដែល​ជំងឺ​ទឹកនោមផ្អែម ប្រភេទ​ទី​១​មិន​បង្កឡើង​ដោយ​ទម្ងន់​រាងកាយ ឬ​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ តែមាន​មនុស្ស​ជាច្រើន ដែល​ស្គមៗ និង​ទម្ងន់​ធម្មតា​ច្រើនណាស់​មាន​ជំងឺ​ទឹកនោមផ្អែម​ដែរ​។ រឿងនេះ​មាន​ជាប់ទាក់ទង នឹង​សមត្ថភាព​របស់​រាងកាយ​ក្នុងការ​ផលិត​អាំង​ស៊ុយ​លីន និង​បំ​លែង​ជាតិ​ស្ករ​ទៅជា​ថាមពល ហើយក៏​មិនមែន​មានតែ​ខ្លាញ់​ដែរ​។ សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​វិញ​មូលហេតុ​ភាគ ច្រើន​គឺជា​តិ​ខ្លាញ់​ក្នុង​ពោះ​ច្រើនពេក ដែល​នាំ​ឲ្យ​រ៉េ​ស៊ី​ស្តង់​អាំង​ស៊ុយ​លីន​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ត្រាំ​សន្យា​បន្ត​ជំទាស់​ល...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

​ឃុំខ្លួន​បុរស​ម្នាក់​ជួញ...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​...

អ្នក​ប្រឆាំង​តវ៉ា​ថៃ ជួបជ...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

នាយករដ្ឋមន្ត្រី​ហៅ​ការឆ្ល...

​ដោយៈ​តារា​រិ​ទ្ធ​/​ស...