Home ព័ត៌មានអន្តរជាតិ លីបង់ទទួលបានស...

លីបង់ទទួលបានសេចក្តីជូនដំណឹងពីប៉ូលិសអន្តរជាតិអំពីការតាមចាប់ខ្លួនអតីតនាយកក្រុមហ៊ុន Nissan លួចគេចខ្លួនពីជប៉ុន

កាលពីថ្ងៃព្រហស្បតិ៍ទី២មករា ប៉ូលិសអន្តរជាតិ (Interpol) បានចេញសេចក្តីជូនដំណឹងអំពីការតាមចាប់ខ្លួនអតីតនាយកក្រុមហ៊ុន Nissan លោក កាឡូស ហ្គោសិន ដែលបានបង់ប្រាក់ធានានៅក្រៅឃុំក្នុងប្រទេសជប៉ុនហើយបានភៀសខ្លួនទៅប្រទេសលីបង់ជាជាងប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រព្រឹត្តិល្មើសហិរញ្ញវត្ថុ នៅក្នុងការរត់គេចយ៉ាងភ្ញាក់ផ្អើល ដែលធ្វើឱ្យអាជ្ញាធរជប៉ុនបាក់មុខនិងអាម៉ាស់មុខយ៉ាងខ្លាំង។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លីបង់លោក អាល់បឺត សឺហាន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press ក្នុងបទសម្ភាសន៍មួយថា ប្រទេសលីបង់ “នឹងបំពេញភារកិច្ចរបស់ខ្លួន” ដោយលើកឡើងជាលើកដំបូងថា នាយកក្រុមហ៊ុនរថយន្តនេះអាចនឹងត្រូវនាំខ្លួនដើម្បីធ្វើការសាកសួរ។ ប៉ុន្តែលោកបាននិយាយថា លោកហ្គោសិនបានចូលក្នុងប្រទេសតាមរយៈលិខិតឆ្លងដែនស្របច្បាប់ ហើយលោកហាក់បង្ហាញមន្ទិលសង្ស័យលើលទ្ធភាពដែលប្រទេសលីបង់នឹងប្រគល់ខ្លួនលោកហ្គោសិនទៅប្រទេសជប៉ុនវិញ។

សេចក្តីជូនដំណឹងរបស់ប៉ូលិសអន្តរជាតិគឺជាព្រឹត្តិការណ៍ប្រទាក់ក្រឡាចុងក្រោយនៅក្នុងការរត់គេចខ្លួនដ៏ក្លាហានរបស់លោកហ្គោសិន ដែលលាតសន្ធឹងលើទ្វីបចំនួនបីនិងពាក់ព័ន្ធយន្តហោះឯកជនច្រើនគ្រឿង លិខិតឆ្លងដែនច្រើន និង ការចាប់អារម្មណ៍ចង់ដឹងចង់ឮពីអន្តរជាតិ។ ប្រទេសតួកគីបានធ្វើការចាប់ខ្លួនមនុស្សជាច្រើនកាលពីថ្ងៃព្រហស្បតិ៍ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើរបៀបដែលលោកហ្គោសិនអាចឆ្លងកាត់ប្រទេសនេះ។

ការមកដល់របស់លោកហ្គោសិនក្នុងប្រទេសលីបង់បានធ្វើឱ្យប្រទេសនេះរំជើបរំជួលជាខ្លាំង ចំពេលដែលប្រទេសកំពុងជាប់គាំងខាងនយោបាយនិងជួបវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

ឥឡូវនេះលីបង់ត្រូវតែសម្រេចចិត្តពីរបៀបដោះស្រាយជាមួយសេចក្តីជូនដំណឹងពណ៌ក្រហម (និវេទក្រហម) ចេញដោយប៉ូលិសអន្តរជាតិ ដែលជាសំណើមិនចងលក្ខខណ្ឌចំពោះទីភ្នាក់ងារអនុវត្តច្បាប់នៅទូទាំងពិភពលោកដើម្បីសុំពួកគេរកទីតាំងនិងចាប់ខ្លួនជននិរទេសខ្លួន។ និវេទក្រហមមិនមែនជាដីកាចាប់ខ្លួន ហើយមិនតម្រូវឱ្យប្រទេសលីបង់ត្រូវតែចាប់ខ្លួនលោកហ្គោសិននោះឡើយ។

បន្តិចក្រោយមកលោកហ្គោសិនបានចេញសេចក្តីថ្លែងការណ៍ជាលើកទីពីររបស់លោកនៅសប្តាហ៍នេះ ដើម្បីដកភរិយានិងគ្រួសារលីបង់របស់គាត់ឱ្យនៅឆ្ងាយពីតួនាទីណាមួយនៅក្នុងការរត់គេចខ្លួនរបស់គាត់។

គាត់បាននិយាយថា “ការចោទប្រកាន់ក្នុងប្រព័ន្ធផ្សព្វផ្សាយថាប្រពន្ធរបស់ខ្ញុំ ខារ៉ូល និង សមាជិកដទៃទៀតនៃគ្រួសារខ្ញុំថាមានតួនាទីក្នុងការគេចខ្លួនរបស់ខ្ញុំពីជប៉ុនគឺជាការមិនពិតនិងការបំភ័ន្ត។ ខ្ញុំរៀបចំផែនការនេះតែម្នាក់ឯងគត់។ គ្រួសារខ្ញុំមិនបានដើរតួនាទីអ្វីទាំងអស់”៕ ដោយ៖ កញ្ញាដាលីស

លោកហ្គោសិនបង់លុយធានានៅក្រៅឃុំក្នុងប្រទេសជប៉ុនកាលពីថ្ងៃទី២៥មេសា ២០១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ករណី​ពុល​ស្រាស ជា​រឿង​ចាស...

ដោយៈ ម៉េង​ឆៃ​/​កំពង់ឆ្នាំ...

ការទប់ស្កាត់​ការចម្លង​កូ​...

​ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​...

​ ​ហោរាសាស្ត្រ​

ប្រចាំថ្ងៃអង្គារ ទី១ ខែធ្...

យុវជន​ម្នាក់​ស្លាប់​ដោយ​ប...

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​: ...