ដោយ:ម៉ារ៉ា/ភ្នំពេញ៖បុរសជនជាតិចិនម្នាក់ និងអ្នករួមដំណើរបីនាក់ទៀតបើករថយន្តម៉ាសស្ដាទាំងស្ថានភាពស្រវឹង ជ្រុលទៅបុកម៉ូតូនៅទឹកដីខណ្ឌដូនពេញ រួចព្យាយាមបើករត់រហូតមកដល់ស្តុបផ្សារដេប៉ូក្នុងសង្កាត់ផ្សារដេប៉ូទី១ ខខណ្ឌទួលគោក ហើយរថយន្តនេះបន្តបុកម៉ូតូមួយគ្រឿងទៀតអូសជាច្រើនម៉ែត្រ តែត្រូវប្រជាពលរដ្ឋដេញឃាត់បាននិងទប់កំហឹងមិនបាន វាយបណ្តាលឱ្យខ្ទេចរថយន្ត កាលពីយប់ថ្ងៃទី២ ខែមករាឆ្នាំ២០២០ ។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំម្ចាស់រថយន្តទៅសាកសួរនៅប៉ុស្តិ៍ផ្សារដេប៉ូទី១រង់ចាំប្រគល់ឱ្យជំនាញ។ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចារាចរជើងគោករាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាទៅតាមផ្លូវតាមច្បាប់៕S/Ha