កាលពីថ្ងៃទី១០ ដល់ទី១២ ខែធ្នូ ឆ្នាំ២០១៩កិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមបក្សកុម្មុយ និស្តចិន បានប្រារឰនៅក្រុងប៉េកាំង ។ អង្គប្រជុំបានបូកសរុបដោយផ្ចិតផ្ចង់នូវការងារសេដ្ឋកិច្ចប្រចាំឆ្នាំ ២០១៩ ធ្វើការវិភាគយ៉ាងស៊ីជម្រៅអំពីស្ថានការណ៍សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងចាត់ចែង ការងារសេដ្ឋកិច្ចនៅឆ្នាំ ២០២០ ។ ឆ្នាំ ២០២០ ជាឆ្នាំចុងក្រោយនៃផែនការកសាងសង្គម ធូរធារគ្រប់ជ្រុងជ្រោយ ។ ឈរលើគោលដៅដែលមានលក្ខណៈជាប្រវត្តិសាស្ត្រនេះតើគោល នយោបាយម៉ាក្រូសេដ្ឋកិច្ចចិននឹងអាចបង្ហាញពីនិន្នាការអភិវឌ្ឍន៍អ្វីខ្លះ ? មានការងារសំខាន់ អ្វីខ្លះ ? កាសែតយើងខ្ញុំនឹងចុះផ្សាយនូវអត្ថបទអំពីបញ្ហានេះជាបន្តបន្ទាប់ ដើម្បីផ្តល់ព័ត៌មាន ដល់មិត្តអ្នកអាន ។
តើអ្វីហៅថា“សង្គមធូរធារ” ? ពាក្យថា“ធូរធារ”គឺជាគំនិតរបស់ជនជាតិចិនសម្រាប់ពិពណ៌នាអំពីសង្គមល្អបវរ ។ ក្នុងគំនិត ទស្សនៈរបស់ជនជាតិចិន ពាក្យនេះតំណាងឱ្យភាពសម្បូរបែប និងអាចបង្ហាញពីគោលដៅ នៃការ ស្វែងរកជីវភាពរស់នៅដែលប្រកបដោយសុភមង្គល ។ តើអ្វីហៅថា“ធូរធារគ្រប់ជ្រុង ជ្រោយ” ? បើសិនជាពាក្យ“ធូរធារ”ចង្អុលសំដៅលើកម្រិតថ្នាក់នៃការអភិវឌ្ឍន៍ នោះពាក្យ “គ្រប់ជ្រុងជ្រោយ”គឺតំណាងឱ្យការថែរក្សាតុល្យភាព លក្ខណៈចុះសម្រុងគ្នា និងនិរន្តរភាព ។
នៅឆ្នាំ ២០២០ ការងារសេដ្ឋកិច្ចចិននឹងត្រូវធ្វើឡើងដោយអាស្រ័យលើគោលដៅនិងភារកិច្ច ដែលមានពាក់ព័ន្ធនឹងការបង្កើតសង្គមធូរធារគ្រប់ជ្រុងជ្រោយ ។
ភាគីចិនមានជំនឿចិត្តដ៏រឹងមាំក្នុងការសម្រេចនូវគោលដៅនេះតាមពេលកំណត់ ។ លោក នីវ លី អនុប្រធានផ្នែកព្យាករណ៍សេដ្ឋកិច្ចនៃមជ្ឈមណ្ឌលព័ត៌មានជាតិចិន បានប្រាប់អ្នកកាសែតថា តាមលទ្ធផលសិក្សាជាទូទៅអំពីស្ថានភាពសេដ្ឋកិច្ចទូទាំងប្រទេសចិនលើកទី ៤ បានឱ្យដឹងថា បើសិនជាប្រទេសចិនអាចរក្សាកំណើនសេដ្ឋកិច្ច ៦% នៅឆ្នាំ ២០២០ ក៏អាចសម្រេចនូវ គោលដៅ ដែលទំហំសេដ្ឋកិច្ចសរុបកើនឡើងទ្វេដង ។ យើងអាចសម្រេចបាននូវគោលដៅនេះ ។ ប្រទេសចិនមិនគ្រាន់តែត្រូវសម្រេចគោល ដៅអំពីកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេអ្វីដែលសំខាន់ ជាងនេះទៅទៀតគឺ ត្រូវធ្វើឱ្យប្រជាជនទទួលបាននូវផលប្រយោជន៍កាន់តែច្រើន មានការរស់ នៅកាន់តែមានសុភមង្គល និងមានអារម្មណ៍សុវត្ថិភាពផ្ទាល់ខ្លួន ។ ភាគីចិននឹងលើកកម្ពស់ អត្រាផ្តល់ការអប់រំដោយឥតគិតថ្លៃរយៈពេល ៩ ឆ្នាំ ដល់ទៅ ៩៤,២% ចំណែកប្រព័ន្ធធានា រ៉ាប់រងសុខាភិបាលនឹងគ្របដណ្តប់លើប្រជាជនចិន ១៣០០ លាននាក់ ។ អាយុជីវិតរបស់ ប្រជាជនចិនតាមការព្យាករណ៍បានកើនឡើងពី ៣៥ ឆ្នាំនៅពេលដំបូងក្រោយពីបង្កើត ប្រទេសចិនថ្មី ដល់ទៅ ៧៧ ឆ្នាំនៅឆ្នាំ ២០១៨ ហើយមានប្រជាកសិករក្រីក្រជាង ៧០០ លាននាក់បានរួចផុតពីភាពក្រីក្រ ។ការកសាងសង្គមធូរធារគ្រប់ជ្រុង ជ្រោយរបស់ប្រទេសចិន បានឈានដល់កម្រិតខ្ពស់គួរសម និងបានទទួលនូវសមិទ្ធ ផលជាក់ស្តែងដ៏ច្រើន ។
ប្រទេសចិនផ្តល់កិច្ចធានា និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ។ ក្នុងដំណើរនៃការបង្កើត សង្គមធូរធារគ្រប់ជ្រុងជ្រោយ អ្នកណាក៏មិនអាចខ្វះបានទេ ។ លោក នីវ លី បានលើកឡើងថា ការកសាងសង្គមធូរធារនៅតំបន់ក្រីក្រជាការងារលំបាកជាងគេ ពិសេសគឺនៅតំបន់ក្រីក្របំផុត ។ នៅឆ្នាំ ២០១៩ ប្រទេសចិនបានទទួលលទ្ធផលជាផ្លែផ្កាក្នុងការកាត់បន្ថយភាពក្រីក្រ ដោយតម្រង់ទិស ។ តាមការព្យាករណ៍ នៅចុងឆ្នាំ ២០១៩ ប្រជាជនក្រីក្រប្រមាណ ៩៥% នឹងរួចខ្លួនចេញពីភាពក្រីក្រតាមស្តង់ដារអំពីការវាយតម្លៃភាពក្រីក្របច្ចុប្បន្ន ។ យើងត្រូវចាត់ វិធាន ការពិសេសដែលកាន់តែមានប្រសិទ្ធភាព ដើម្បីជួយឱ្យប្រជាជនក្រីក្រដែលនៅសល់ ប្រមាណ ៥% នោះរួចខ្លួនចេញពីភាពក្រីក្រ ។
លោក ចាំង លី ឈួន សាស្ត្រាចារ្យផ្នែកសិក្សាស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចនៃមជ្ឈមណ្ឌលសិក្សា ស្រាវជ្រាវអំពីការអភិវឌ្ឍន៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានបញ្ជាក់ថាសមិទ្ធ ផលអភិវឌ្ឍន៍ ត្រូវផ្តោតសំខាន់ទៅលើការកែលម្អជីវភាពរស់នៅរបស់ប្រជាជន ត្រូវផ្តល់កិច្ចធានាដ៏មាន ប្រសិទ្ធភាព និងកែលម្អជីវភាពរស់នៅជាទូទៅរបស់ប្រជាជន ពិសេសគឺសម្រាប់ប្រជាជនក្រីក្រ ។ យើងត្រូវចាត់វិធានការចាំបាច់មួយចំនួនដូចជា ក្តាប់ឱ្យជាប់នូវការផ្តល់ការងារធ្វើដល់ ប្រជាជនក្រុមពិសេស ដោះស្រាយបញ្ហាចូល រៀននៃកូនរបស់កសិករដែលធ្វើចំណាកស្រុក និងចូលធ្វើការក្នុងទីក្រុង ខិតខំជំរុញការផ្តល់លំនៅដ្ឋានសម្រាប់ជួលឱ្យប្រជាជនជាដើម ៕ (កាសែតប្រជាជន ដេលី)