ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លោកនាយ​ឩ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ​កីឡា វាយ​កូនឃ្លី​លើ​តុ​កម្ពុជា និង​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា នៃ​ក្រសួង​អប់រំ យុវជន នា​រសៀល​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២០ បាន​អញ្ជើញ​ចូលរួម ពិធី​បើក​ព្រឹត្តិការណ៍ ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០១៩ និង​អបអរសាទរ ទិវា​ជ័យជម្នះ ៧ មករា ខួប​លើក​ទី​៤១ នៅ​សាល​ដំបូលទូក​ថ្មី ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ​។​

ទិដ្ឋភាព​​បើក​ការប្រកួត​

​លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ បាន​បញ្ជាក់ថា ការប្រកួត​ជើងឯក ឆ្នាំនេះ មាន​ក្លិប​-​សមាគម ចូលរួម​ចំនួន ១៣ ដែលមាន​កីឡាករ​-​កីឡាការិនី ៧៩ នាក់ ក្នុងនោះ ក្រុមកីឡា​ករក​១ ចំនួន​៤២​នាក់ ក្រុមយុវជន ក​២ ២៥​នាក់ និង​កីឡាការិនី ១១​នាក់​។

ទិដ្ឋភាព​​បើក​ការប្រកួត​


​ក្លិប​ទាំង ១៣ រួមមាន ក្លិប​ក្រសួងមហាផ្ទៃ ក្លិប​រដ្ឋសភា​សែន​ជ័យ ក្លិប​សាន់​នី​ព្រីង​ធី​ង ក្លិប​សន្ធរម៉ុក​ថ្មី ក្លិប​ដើម​មៀន ក្លិប​ខេត្ត​ព្រះសីហនុ ក្លិប​អេ​លីហ្សា ក្លិប​ខេត្តកំពត ក្លិប​ស៊ី​ធី​ស្ព​ត ក្លិប​AIS ក្លិប​អ៊ី​ន​ធើ​ស្ពៃ​ឌី​ហ្សា​ញ់ ក្លិប All Star និង​ក្លិប​មិត្តសម្លាញ់​។​

​ចំពោះ​វិញ្ញាសា ដែល​ដាក់​ឲ្យ​ប្រកួត មានការ​ប្រកួត​ជា​ក្រុម​បុរស ក្របខ័ណ្ឌ​ក​១ អាយុ​ចាប់ពី​១៩​ឆ្នាំ​ឡើង ប្រកួត​ឯកត្តជន​បុរស​ក្របខ័ណ្ឌ ក​១ ប្រកួត​ឯកត្តជន​ក្របខ័ណ្ឌ ក​១ អាយុ​ក្រោម​១៨​ឆ្នាំ ប្រកួត​វាយ​គូ​បុរស​ក្របខ័ណ្ឌ ក​១ ប្រកួត​ជា​គូ​យុវជន​ក្របខ័ណ្ឌ ក​២ និង​ប្រកួត​ឯកត្តជន​នារី​ក្របខ័ណ្ឌ ក​២ ។​

ទិដ្ឋភាព​ប្រកួត​


​ជាមួយនឹង​ការប្រកាស​បើក ការប្រកួត​នេះ ក្រុមហ៊ុន One Park បានផ្ដល់​តុ សម្រាប់​ប្រកួត​ចំនួន ៤ ជា​បណ្ដោះអាសន្ន ដោយ​សន្យា​ជួយ​តុ ២ បន្ថែមទៀត និង បាន​ជួយ​កម្រាល​ទីលាន ប្រកួត ២៨៨ ម៉ែត្រការ៉េ​ទៀតផង​។​

​លោក​បាន​បន្តថា ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ថ្នាក់ជាតិ កីឡាវាយកូនឃ្លីលើតុ ប្រចាំឆ្នាំ​២០១៩ និង អបអរសាទរ​ទិវា​ជ័យជម្នះ​៧​មករា ខួប​លើក​ទី​៤១(៧​មករា​១៩៧៩-៧​មករា​២០២០) នៅ​ថ្ងៃទី​២​មករា ខាងមុខនេះ មាន​វិញ្ញាសា​ប្រកួត​ចំនួន ៤ គឺ​វិញ្ញាសា​ក្រុម​បុរស​ក្របខណ្ឌ ក​១ វិញ្ញាសា​វាយ​គូ​បុរស ក្របខណ្ឌ ក​១-​ក​២ វិញ្ញាសា​ឯកត្តជន​បុរស​ក្របខណ្ឌ ក​១-​ក​២ និង វិញ្ញាសា​ឯកត្តជន​នារី​ក្របខណ្ឌ ក​១-​ក​២ ៕v