Home ព័ត៌មានជាតិ សន្តិសុខ ក្បាល​កុងតឺន័...

ក្បាល​កុងតឺន័រ​បាន​បុក​រះ​រថយន្ត​និង​កង់​បី​បណ្ដាលឱ្យ​ខូចខាត

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​បើករថយន្ត​កុងតឺន័រ​អត់​មាន​ទ្រុង​យ៉ាង​លឿន​ទៅបុក​រថយន្ត RAV.4​ដែល​ឈប់​រង់ចាំ​ស្តុ​ប​ខៀវ​នៅ​ផ្សារ​ដី​ហុយ​ហើយ​រថយន្ត​RAV.4​ក៏​រអិល​ទៅបុក​នឹង​កង់​បី​មួយគ្រឿង​ទៀត​បណ្ដាលឱ្យ​ខូចខាត​យ៉ាងដំណំ​ ​កាលពី​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០២០​ នៅត្រង់​ចំណុច​ស្តុ​ប​ផ្សារ​ដី​ហុយ​ ផ្លូវ​ហាណូយ​កែង​​ផ្លូវ​១៩៨៦​ នៅក្នុង​សង្កាត់ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

ក្រោយពី​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​បានមក​ដល់​ក៏​វាស់វែង​យក​រថយន្ត​ទាំង​២​គ្រឿង​និង​កង់​បី​ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular