ភស្តុតាងនៃជីវិតក្រៅភពប្រហែលបានកត់ត្រាទុកក្នុងសៀវភៅណាមួយរួចទៅហើយ តែជីវិតក្រៅភពនោះពិបាកយល់ពេកទើបអ្នកវិទ្យាសាស្ត្រមិនបានចាប់អារម្មណ៍

ទស្សនវិទូវិទ្យាសាស្ត្រម្នាក់និយាយថា ភស្តុតាងសម្រាប់ជីវិតនៅលើភពផ្សេងទៀតប្រហែលជាបានកត់ត្រាទុកក្នុងសៀវភៅនៅលើផែនដីរួចទៅហើយ ប៉ុន្តែយើងប្រហែលជាមិនបានចាប់អារម្មណ៍ថាវាជាជីវិតក្រៅភពទេ។

សំណួរថាតើយើងរស់នៅតែឯងក្នុងចក្រវាលនេះមែនទេ នៅតែជាសំណួរមួយ ដែលត្រូវបានគិតពិចារណាដោយអ្នកវិទ្យាសាស្ត្រអ្នកនិពន្ធនិងទស្សនវិទូជាច្រើនជំនាន់។

មានបេសកកម្មរាប់សិបបានចាប់ផ្តើមដើម្បីស្វែងរកជីវិតក្រៅផែនដីហើយអ្នកនិពន្ធបានសរសេរសៀវភៅច្រើនរាប់មិនអស់លើប្រធានបទនេះរួចទៅហើយ។

សាស្ត្រាចារ្យទស្សនវិជ្ជាវិទ្យាសាស្ត្រគឺលោកបណ្ឌិត ភីតធឺ វីកកឺ (Peter Vickers) មកពីសាកលវិទ្យាល័យឌួរ៉ាម (Durham) និយាយថា អ្នកវិទ្យាសាស្ត្រចាំបាច់ត្រូវមានគំនិតបើកទូលាយ នៅពេលពិចារណាអំពីជីវិតនៅកន្លែងផ្សេងទៀត។

នៅក្នុងអត្ថបទសម្រាប់វេបសាយ The Conversation គាត់និយាយថាការគិតធម្មតាឬភាពលំអៀងណាមួយចំពោះជីវិតក្រៅភព ដូចដែលយើងបានដឹងហើយ វាអាចបណ្តាលឱ្យយើងខកខានរបកគំហើញដ៏ធំ។

លោកសាស្ត្រាចារ្យនិយាយក្នុងអត្ថបទនោះថា “របកគំហើញជាច្រើនបានកើតឡើងដោយចៃដន្យ ពីការរកឃើញថ្នាំប៉េនីស៊ីលលីនរហូតដល់ការរកឃើញវិទ្យុសកម្មកូស្មិចម៉ៃក្រូវេវក្រោមដីពីបន្ទុះប៊ីកប៊ែង។ ទាំងនេះតែងជាការឆ្លុះបញ្ចាំងអំពីសំណាងល្អជំនួសមុខឱ្យក្រុមអ្នកស្រាវជ្រាវដែលពាក់ព័ន្ធ។ នៅពេលនិយាយដល់ជីវិតក្រៅភព តើវាគ្រប់គ្រាន់ទេដែលសន្មត់ថាយើងស្គាល់វា នៅពេលយើងបានឃើញវានោះ?”៕ ដោយ៖ កញ្ញាដាលីស

ជីវិតក្រៅភពប្រហែលជាបានរកឃើញរួចហើយ តែអ្នកវិទ្យាសាស្ត្រមិនចាប់អារម្មណ៍

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular