ដោយ​:​ភ្នំ​ខៀវ​/​ប៉ៃលិន​៖​សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​បណ្តាលឱ្យ​រោងស្នាក់នៅ​មួយ​ខ្នង​និង​ទ្រព្យសម្បត្តិ​មួយកន្លែង​ក្នុង​ក្រុងប៉ៃលិន​រង​ការឆាបឆេះ​អស់​គ្មាន​សល់​ក្នុង​មួយ​ពព្រេច​ភ្នែក​។​ប៉ុន្តែ​មិនមាន​មនុស្ស​រងរបួស​ឬ​ស្លាប់​ឡើយ​។​ឧ​ប​ទ្ទ​ហេតុ​កើតឡើង​កាលពី​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​០២​ខែមករា​ឆ្នាំ​២០២០​នៅ​ចំនុច​ភូមិ​ព្រៃ​មង្គល សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​លោក​យ៉ែម​សា​រឹទ្ធ​អធិការនគរបាល​ក្រុងប៉ៃលិន​បាន​ប្រាប់​ឱ្យដឹងថា​៖​ជនរងគ្រោះ​ជា​ម្ចាស់​រោង​មានឈ្មោះ​ឃុ​ត​គឹម​ហេន​ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​មុខរបរ​អ្នកធ្វើ​ចម្ការ​រស់នៅ​ភូមិ​អូរ​ច្រាក​ណ្ដា​ល​សង្កាត់​ទួល​ល្វា​ក្រុង​/​ខេត្ត​ប៉ៃលិន​។​ទោះជា​សង្ស័យថា​អគ្គិភ័យ​នោះ​ប​ង្កុ​ឆ្លង​ចរន្តអគ្គិសនី​ក្តី​ក៏ប៉ុន្តែ​គិត​មកដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ​ទាំង​ម្ចាស់​រោង​ទាំង​សមត្ថកិច្ច​ក៏​នៅ​មិនទាន់​ច្បាស់​ពី​ភស្តុតាង​ពី​មូលហេតុ​ដែលនាំឱ្យ​ឆេះ​នោះ​នៅឡើយ​។​

លោក​យ៉ែម​សា​រឹទ្ធរ​បាន​បន្តថា​៖​ទោះជា​សង្គ្រោះ​រោង​នេះ​មិនបាន​ក៏​ករណី​អគ្គិភ័យ​នេះ​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​បាន​ចុះ​អន្តរាគមន៍​ពន្លត់​ដោយ​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក​ចំនួន​៥​គ្រឿង​ដែរ ទើប​គ្រប់គ្រង​ស្ថានការណ៍​មិនអោយ​រាលដាល​ឆេះ​ទៅ​អ្នកជិតខាង​។​

​លោក​បាន​ន្ត​ថា​អគ្គិភ័យ​នោះបាន​បំផ្លាញ​ទាំងស្រុង​នូវ​ទ្រព្យសម្បត្តិ​ជាច្រើន​តម្លៃ​រាប់ម៉ឺន​ដុល្លារ​រួមមាន​:​រោងស្នាក់នៅ​ឬ​ឃ្លាំង​មួយ​ខ្នង​ទំហំ​០៨​ម៉ែត្រ​គុណ​៥០​ម៉ែត្រ​និង​សម្ភារ​មួយចំនួន​ដូចជា​ត្រា​ក់ទ​រ័​ចំនួន​១​គ្រឿង​ម៉ាស៊ីន​កាត់ដេរ​១​គ្រឿង​ម៉ាស៊ីន​កាត់​ស្មៅ​ម៉ាស៊ីន​បាញ់ថ្នាំ​និង​ឈើ​សម្រាប់​សាង​សង់ផ្ទះ​មួយចំនួនទៀត​៕S/

រូបថត​: រោងស្នាក់នៅ​ត្រូវ​ភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង​និង​កម្លាំង​សមត្ថកិច្ច​ចុះជួយ​អន្តរាគមន៍​ភ្លាមៗ ( រូប​: ភ្នំ​ខៀវ )​