ដោយៈគ្រញូង/បាត់ដំបង៖កាលពីព្រឹកថ្ងៃទី២ខែមករាឆ្នាំ២០២០នៅទីស្នាក់ការរបស់សាខាកាកបាទក្រហមខេត្តបាត់ដំបងលោកងីសែតប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងនិងសហការីមួយចំនួន។លោកបានទទួលជួបពិភាក្សាការងារជាមួយប្រតិភូអាជ្ញាធរមីនកម្ពុជាដឹកនាំដោយលោកព្រំសុភមង្គលអគ្គលេខាធិការអាជ្ញាធរមីន។
កិច្ចពិភាក្សាការងារស្តីពីការពង្រឹងនិងពង្រីកកិច្ចសហការរវាងអាជ្ញាធរមីននិងសាខាកាកបាទក្រហមកម្ពុជាខេត្តលើកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីនការជួយគាំទ្រនិងផ្តល់ការឧបត្ថម្ភដល់ជនរងគ្រោះនៅពេលដែលមានករណីកើតឡើងដោយសារការផ្ទុះមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅខេត្តបាត់ដំបង។
ក្រោយពីមានហេតុការណ៍យុវជនម្នាក់ស៊ីឈ្នួលកាប់ឆ្ការព្រៃឱ្យគេនៅក្បែរព្រំដែននៃស្រុកសំឡូតជានមីនស្គរផ្ទុះខ្ទេចប្រអប់ជើងរួចមកហើយខាងមន្ទីរពេទ្យមិនព្រមជួយព្យាបាលភ្លាមៗដោយរុញឱ្យគ្នាទៅមន្ទីរពេទ្យមួយទៅមន្ទីរមួយផ្សេងទៀត៕S/
រូបថតៈសាខាកក្រកខេត្តពិភាក្សាការងារជាមួយអាជ្ជាធរមីន