ដោយៈគ្រញូង/បាត់ដំបងៈកាលពីរសៀលថ្ងៃទី២ខែមករាឆ្នាំ២០២០នៅសាលាខេត្តបាត់ដំបងបានប្រជុំពិភាក្សាលើគម្រោងសាងសង់ស្ពានថ្មីលំនាំដើមស្ពានថ្មចាស់នៅខេត្តបាត់ដំបង។កិច្ចប្រជុំក្រោមអធិបតីភាពលោកងួនរតនៈអភិបាលខេត្តបាត់ដំបងលោកផាន់សូរ្យផលអគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់។លោកអ៊ុកសុខាអគ្គនាយកដ្ឋានបេតិកភ័ណ្ឌចូលរួមក្នុងកិច្ចពិភាក្សានេះដែររួមមានលោកអភិបាលរងខេត្តជាច្រើនរូប តំណាងក្រសួងវប្បធម៌ ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ឌផងដែរ។
លោកងួន រតនៈអភិបាលខេត្តមានប្រសាសន៍ថាស្ពានថ្មចាស់នេះមានទីតាំងនៅមុខសាលាខេត្តបាត់ដំបងចាស់ជាស្ពានមួយដែលសាងសង់ឡើងក្នុងឆ្នាំ១៩១៦។រហូតមកដល់បច្ចុប្បន្ននេះមានអាយុកាលជាង១០០ឆ្នាំហើយៗមានសភាពទ្រុឌទ្រោមខ្លាំងមិនអាចឱ្យយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់បានទេ។ទើបរដ្ឋបាលខេត្តសម្រេចធ្វើបង្គោលថ្មបាំងតែអាចឱ្យដើរឆ្លងកាត់និងជាកន្លែងសម្រាប់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិឬអន្តរជាតិមកអង្គុយលេងកម្សាន្តនិងស្រូបយក
ខ្យល់អាកាសល្អបរិសុទ្ធនិងដើរហាត់ប្រាណនាពេលល្ងាចៗ។
លោកអភិបាលបានបញ្ជាក់អំពីអនុសាសន៍របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីគឺមិនឱ្យរុះរើស្ពានថ្មចាស់នេះដែលមានអាយុកាលជាង១០០ឆ្នាំចោលទេគឺត្រូវសាងសង់ស្ពានថ្មថ្មីមួយទៀតដែលមានចម្ងាយពីស្ពានថ្មចាសជិត១០ម៉ែត្រផ្នែកខាងត្បូង។ប៉ុន្តែមិនឱ្យប៉ះពាល់ស្ពានថ្មចាស់ឡើយ។ការសាងសង់ស្ពានថ្មថ្មីគឺត្រូវយកលំនាំដើមឱ្យដូចស្ពានថ្មចាស់ហើយក៏ត្រូវជួសជុលគ្រឹះក្រោមរបស់ស្ពានថ្មចាស់ឱ្យរួចរាល់សិន។
លោកអភិបាលេខត្តបានបន្តថាគោលបំណងនៃការសាងសង់ស្ពានថ្មថ្មីនេះមានសារសំខាន់៤យ៉ាង៖១,ដោយសារស្ពានថ្មចាស់មានសភាពទ្រុឌទ្រោមមិនអាចឱ្យធ្វើចរាចរបាន។២,កាត់បន្ថយការកកស្ទះចរាចរក្នុងក្រុងបាត់ដំបង។៣,ងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរនិង៤, បង្កើនសោភ័ណភាពទីក្រុងបាត់ដំបងតាមរយៈស្ពានភ្លោះមួយគូ។
ការសាងសង់នេះរង់ចាំតែលទ្ធផលរបស់ក្រសួងវប្បធម៌និងក្រសួងសាធារណការនិងដឹកជញ្ជូនពិភាក្សាពីការជួសជុលស្ពានថ្មចាស់រួចសន្យាថាមិនយូរទេអាចចាប់ផ្តើមសាងសង៉ស្ពានថ្មថ្មីនៅចុងខែមករានេះ។ស្ពានថ្មីនេះគឺប្រភេទស្ពានឯកទិសដោយស្ពានសម្តេចតេជោហ៊ុនសែនសម្រាប់ចូលក្រុង។ឯស្ពានថ្មីសម្រាប់ចេញពីក្រុងវិលជុំហើយក្បាលស្ពានទាំង២លែងស្ទះចរាចរណ៍ទៀតហើយ។ស្ពានទាំង២នេះធ្វើចរាចរណ៍ច្រាសទិសគ្នាហើយគម្រោងនេះប្រគល់ឱ្យក្រសួងសាធារណការនិងដឹកជញ្ជូនជាអ្នកចាត់ចែង។
ក្នុងកិច្ចពិភាក្សានេះមានការចាប់អារម្មណ៍ពិលោកផាន់សូរ្យផលអគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់លោកអ៊ុកសុខាអគ្គនាយកដ្ឋានបេតិកភ័ណ្ឌលោកស្រីតំណាងក្រសូងវប្បធម៌និងវិចិត្រសិល្បះលោកប្រធានមន្ទីរសាធារណការនិងប្រធានមន្ទីរទេសចរណ៍។ល។
គឺពួកគេបានអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោឱ្យរក្សាទុកស្ពានថ្មចាស់ដែលមានអាយុកាលជាង១០០ឆ្នាំទុកជាបេតិកភ័ណ្ឌវប្បធម៌ជាតិសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយបានឃើញបានស្គាល់ដោយត្រូវធ្វើការជួសជុលគ្រឹះខាងក្រោមឱ្យហើយសិនទើបសាងសង់ស្ពានថ្មថ្មីទំហំ៨ម៉ែត្រគុណ១០០ម៉ែត្រពីបេតុង។កសាងដោយកម្លាំងកងវិស្វរកម្មក្រសួងការពារជាតិដើម្បីកុំឱ្យប៉ះពាល់ដល់ស្ពានថ្មចាស់។បន្តមកប្រតិភូទាំងអស់បាននាំគ្នាចុះទៅពិនិត្យលើស្ពានថ្មចាស់និងមើលទីតាំងសម្រាប់សាងសង់ស្ពានថ្មថ្មី៕S/



រូបថតៈគណះអធិបតីក្នុងកិច្ចពិភាក្សាគម្រោងសាងសង់ស្ពានថ្មីអ្នកចូលរួមប្រតិភូដើរលើស្ពានថ្មចាស់និងថតរូបទុកជាអនុស្សាវរីយ៍ចុះមើលទីតាំងតាមមាត់ស្ទឹងសង្កែ