ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ តុលាការខេត្តកំពង់ស្ពឺសម្រេចឃុំខ្លួនមុខសញ្ញាសង្ស័យចោរលួចប្លន់ឆក់ចំនួន១៤នាក់កាលពីល្ងាចថ្ងៃទី២ខែមករាឆ្នាំ២០២០។

លោកសម សាក់ នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថាក្រុមជនសង្ស័យទាំង១៤នាក់ជាមុខសញ្ញាចោរលួចប្លន់និងឆក់ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ឋនារគារ។

ហើយជនសង្ស័យទាំង១៤នាក់ដែលត្រូវឃុំខ្លួននោះរួមមាន១.ឈ្មោះ រ៉ន រតនា ភេទប្រុសអាយុ២៩ឆ្នាំ, ២.ឈ្មោះ ប៊ុត ធានី ភេទប្រុសអាយុ២០ឆ្នាំ, ៣.ឈ្មោះ សឿន ច័ន្ទរិត ភេទប្រុសអាយុ១៨ឆ្នាំ, ៤.ឈ្មោះ គង់ វង់ឡាយ ភេទប្រុសអាយុ១៦ឆ្នាំ, ៥.ឈ្មោះ កែល ដែន ភេទប្រុសអាយុ១៥ឆ្នាំ, ៦.ឈ្មោះ យី ទិ ហៅ តិ ភេទប្រុសអាយុ២០ឆ្នាំ, ៧.ឈ្មោះ លី ស៊ុនលី ភេទប្រុសអាយុ១៩ឆ្នាំ, ៨.ឈ្មោះ វង់ ស៊ីថា ភេទប្រុសអាយុ១៨ឆ្នាំ, ៩.ឈ្មោះ អៀង បូរី ភេទប្រុសអាយុ២០ឆ្នាំ, ១០.ឈ្មោះ ចាន់ មាលា ភេទប្រុសអាយុ១៧ឆ្នាំ។

លោកបានបន្តថា ៤នាក់ទៀតមាន១.ឈ្មោះទន សម្បិត្ត ភេទប្រុសអាយុ១៨ឆ្នាំ, ២.នួន ធី ភេទប្រុសអាយុ១៥ឆ្នាំ, ៣.ឈ្មោះ ផៃ ចាន់ដារ៉ា ភេទប្រុសអាយុ១៦ឆ្នាំ និងចុងក្រោយឈ្មោះ ទន់ ប្រាក់សម្បិត្ត ហៅ ទូ ភេទប្រុសអាយុ១៩ឆ្នាំ។

ជនសង្ស័យទាំង១៤នាក់ខាងលើនេះជំនាញព្រហ្មទណ្ឌសហការជាមួយអធិការក្រុងស្រុកដែលមានទីតាំង៤កន្លែងផ្សេងៗគ្នាត្រូវតុលាកា សម្រេចឃុំខ្លួនហើយនៅល្ងាចថ្ងៃទី២ ខែមករាឆ្នាំ២០២០នេះ។

កម្លាំងជំនាញបានដកហូតម៉ូតូសរុប៨គ្រឿងបានបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ៕B/