មនុស្ស១៩នាក់រងគ្រោះ ក្នុងករណីក្រឡាប់រថយន្តដឹកសម្ភារៈរោងការ​

318
ចែករម្លែក

ដោយៈសាតចាន់បុត្រ/មណ្ឌលគិរី ៖ គិតត្រឹមថ្ងៃទី៣ ខែមករានេះ ជនរងគ្រោះក្នុងករណីក្រឡាប់រថយន្តដឹកសម្ភារៈរោងការមានចំនួន២នាក់ដែលបានស្លាប់ ខណៈដែល​១៧នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល កំពុងបន្តសង្រ្គោះក្នុងមន្ទីរពេទ្យខេត្តមណ្ឌលគិរី។

សេចក្តីរាយការថារថយន្តដឹកសម្ភារៈនោះ និងត្រូវដឹកសម្ភារៈបម្រើដល់កម្មវិធីអាពាហ៍​ពិពាហ៍មួយក្នុងទឹកដីនៃឃុំប៊ូស្រាស្រុកពេជ្រាដា ហើយក៏ជួបឧប្បទេវហេតុនេះ។

ការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីថាកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២ខែ មករាឆ្នាំ២០២០ចំណុចអូរតេក្នុងភូមិពូក្រូច ឃុំ ស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងដោយរថយន្តដឹករោងការក្រឡាប់ដោយខ្លួនឯង។

សមត្ថកិច្ចបន្តថា មូលហេតុ រថយន្ថនោះបើកបរលឿន ក្នុងស្ថានភាពផ្លូវចំចំណោទ និងផ្លូវកោងខ្លាំងដោយតៃកុង ពុំសូវស្គាល់ផ្លូវ ទើបរេចង្កូតបណ្តាលអោយក្រឡាប់តែម្តង។

រថយន្តរងគ្រោះថ្នាក់ម៉ាក hyundai ព៌ណស ស្លាកលេខ3A 0067ខេត្តក្រចេះ រួមដំណើរសរុបចំនួន១៩នាក់ ស្រី៥នាក់ រងរបួសធ្ងន់ស្រាល១៨នាក់ ស្លាប់ស្ត្រីម្នាក់នៅនិងកន្លែងហើយដឹកដល់មន្ទីរពេទ្រស្លាប់បុរសម្នាក់ទៀត។

ក្រោយកើតហេតុថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ដឹកនាំដោយអភិបាលខេត្តលោកស្វាយ​សំអ៊ាង បានចុះសួរសុខទុក្ខនិងផ្តល់ប្រាក់ឧបត្ថមផងដែរ៕B/