ខេត្តសៀមរាបប្រកាសថាមានភ្ញៀវ​​ជាតិ-អន្តរជាតិប្រមាណប្រមាណ​​ជិត៣០ម៉ឺននាក់ ចូល​រួមបុណ្យឆ្លងឆ្នាំសកល ​នៅ​ខេត្តសៀមរាប​

ដោយ:បាយ័ន/សៀមរាប ៖ ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ ភាពរីកចម្រើនរុងរឿងរបស់ប្រទេសជាតិ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ រដ្ឋបាលខេត្តបានរៀបធ្វើការរៀបចំ តុបតែង និងកែលម្អសោភ័ណភាពក្រុងសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងក្នុងការអបអរសាទរឆ្នាំថ្មី ឆ្នាំសកល គ.ស២០២០។

ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០១៩ និងចូលឆ្នាំថ្មី ឆ្នាំ២០២០នេះ រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្ត ក៏បានធ្វើបដិសណ្ឋារកិច្ចទទួលភ្ញៀវជាតិ-អន្តរជាតិប្រមាណប្រមាណជិត៣០ម៉ឺននាក់ បើធៀបនិងឆ្នាំ២០១៨ គឺកើនឡើងជាង៤% ដែលមកកម្សាន្ត និងរាប់ថយក្រោយនាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។នេះជាការបញ្ជាក់របស់សាលាខេត្តសៀមរាបនៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។

រដ្ឋបាលខេត្តក៏សូមយកឱកាសនេះ ថ្លែងនូវអំណរគុណ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះក្រុមការងារដែលមានសមត្ថិកច្ចរៀបចំ តុបតែង សោភ័ណភាពក្រុង ក្រុមការងារសន្តិសុខ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងកម្សាន្តទាំងអស់ក្នុងខេត្តដែលបានខិតខំបំពេញភារកិច្ចរៀងៗខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ញុំាងឱ្យពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ បានប្រព្រឹត្តទៅដោយជោគជ័យនិងស្ថិតក្រោមបរិយាកាសសប្បាយរីករាយ សាមគ្គីភាព សេចក្តីថ្លៃថ្នូរនិងយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ជាបុព្វបទបង្កឱ្យមានសុវត្ថិភាព សណ្តាប់ធ្នាប់ បរិស្ថានល្អប្រសើរព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សាលាដំបូង​រាជធានី​ភ្នំពេញ...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

ប្រែក្លាយ​ផ្លូវលំ​៣​ខ្សែ​...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...

ការងារ​អភិបាល​រាជធានី​សប្...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

សសរ​ដែក​អាថ៌កំបាំង​នៅ​រដ្...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...