ដោយៈចាន់តូ/ភ្នំពេញ ៖ រថយន្តរបស់ក្រុមហ៊ុនហ្គោដហៀលបើកបរលឿនខ្វះការប្រុងប្រយ័ត្នដល់ត្រង់ចំណុចផ្លូវកោងវ៉ាជែងរឺម៉កនៅមុខបណ្ដាលឱ្យក្រឡាប់បាស់ជើងសំណាងណាស់មិនបណ្ដាលឲ្យមានអ្នករបួស។ កាលពីវេលាម៉ោង៩នឹង២០នាទី ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រភូអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ ។
អ្នកបើកបររថយន្តបង្កមានឈ្មោះ ផាត់ នី អាយុ៣២ឆ្នាំ មុខរបរបើកបរ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តរបស់ក្រុមហ៊ុនgoodhillមួយគ្រឿងម៉ាកម៉ុងហ្គោពណ៌សពាក់ស្លាកលេខភ្នំពេញ2AV-16 24 បើកបរដោយបុរសម្នាក់រួមជាមួយនឹងព្រូឡានម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ50 ម៉ែត្រទិសដៅពីកើតមកលិចក្នុងល្បឿនលឿន។ ខណៈមកដល់កន្លែងកើតហេតុត្រង់ចំណុចផ្លូវកោងបានវ៉ាជែងរុឺម៉កនៅខាងមុខ ដែលធ្វើដំណើរស្របគ្នាបណ្ដាលឱ្យក្រឡាប់អូសជាច្រើនម៉ែត្ រជ្រុលទៅបុកខឿនសួន បណ្ដាលឱ្យបាក់រងការខូចខាតសំណាងល្អមានអ្នករបួស។
ក្រោយកើតហេតុសមត្ថកិច្ចចុះមកវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការការដ្ឋានខណ្ឌដង្កោ រង់ចាំដោះស្រាយនៅពេលក្រោយ៕B/