ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺៈតុលាការខេត្តកំពង់ស្ពឺសម្រេចឃុំខ្លួនមុខសញ្ញាសង្ស័យចោរលួចប្លន់ឆក់ចំនួន១៤នាក់កាលពីល្ងាចថ្ងៃទី២ខែមករាឆ្នាំ២០២០។
លោកសមសាក់នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថាក្រុមជនសង្ស័យទាំង១៤នាក់ជាមុខសញ្ញាចោរលួចប្លន់និងឆក់ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ឋនាគារ។ជនសង្ស័យទាំង១៤នាក់ដែលត្រូវឃុំខ្លួន១.ឈ្មោះរ៉នរតនាភេទប្រុសអាយុ២៩ឆ្នាំ២.ឈ្មោះ ប៊ុត ធានី ភេទប្រុសអាយុ២០ឆ្នាំ៣.ឈ្មោះ សឿន ច័ន្ទរិត ភេទប្រុសអាយុ១៨ឆ្នាំ៤.ឈ្មោះ គង់ វង់ឡាយ ភេទប្រុសអាយុ១៦ឆ្នាំ។
៥.ឈ្មោះ កែល ដែន ភេទប្រុសអាយុ១៥ឆ្នាំ៦.ឈ្មោះ យី ទិ ហៅ តិ ភេទប្រុសអាយុ២០ឆ្នាំ៧.ឈ្មោះ លី ស៊ុនលី ភេទប្រុសអាយុ១៩ឆ្នាំ៨.ឈ្មោះ វង់ ស៊ីថា ភេទប្រុសអាយុ១៨ឆ្នាំ៩.ឈ្មោះ អៀង បូរី ភេទប្រុសអាយុ២០ឆ្នាំ១០.ឈ្មោះ ចាន់ មាលា ភេទប្រុសអាយុ១៧ឆ្នាំ។
លោកបានបន្តថា៤នាក់ទៀតមាន១.ឈ្មោះទន សម្បិត្ត ភេទប្រុសអាយុ១៨ឆ្នាំ២.នួន ធី ភេទប្រុសអាយុ១៥ឆ្នាំ៣.ឈ្មោះ ផៃ ចាន់ដារ៉ា ភេទប្រុសអាយុ១៦ឆ្នាំនិងចុងក្រោយឈ្មោះ ទន់ ប្រាក់សម្បិត្តហៅទូភេទប្រុសអាយុ១៩ឆ្នាំ។ជនសង្ស័យទាំង១៤នាក់ខាងលើនេះជំនាញព្រហ្មទណ្ឌសហការជាមួយអធិការក្រុងស្រុកដែលមានទីតាំង៤កន្លែងផ្សេងៗគ្នាត្រូវតុលាកាសម្រេចឃុំខ្លួនហើយនៅល្ងាចថ្ងៃទី២ខែមករាឆ្នាំ២០២០នេះ។កម្លាំងជំនាញបានដកហូតម៉ូតូសរុប៨គ្រឿងបានបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ៕S/