ដោយ:គ្រញូង/បាត់ដំបង ៖ ប្រភពព័ត៌មាននៅសង្កាត់ស្លាកែត ក្រុងបាត់ដំបងបានខ្សិបប្រាប៉អ្នកដារព៏ត់មានថាកាលពីរសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០២០មាន កម្លាំរបសអធិការដ្ឋាននគរបាលស្រុកឯកភ្នំបាន ចាប់បុរសម្នាក់យកទៅឃុំខ្លួន អស់រយៈពេល៣យប់ ៣ថ្ងៃ ដើម្បីបង្ខំទារប្រាក់ចំនួន២.៤០០ដុល្លារ ជាថ្នូរនឹងការដោះលែងវិញ
ដោយមិនបានរាយការណ៍ប្រាប់លោកស្នងការខេត្តឬព្រះរាជអាជ្ញាឱ្យ បានដឹងឡើយ។ដោយចោទថាបានប្រើអំពើហិង្សា ក្នុងគ្រួសារ។

ប្រភពដដែលបានបន្តថាកាលពី រសៀល ថ្ងៃ ទី ១ខែមក រាឆ្នាំ២០២០មានបុរសម្នាក់ត្រវបានអធិការ នគរបាល ស្រុក ឯក ភ្នំចាប់យកទៅឃុំ ខ្លួន អស់រយពេល ៣ យប់មកហើយ ដើម្បី បង្ខំ ជំរិតទារ ប្រាក់ ចំនួន ២.៤០០ ដុល្លារជា ថ្នូរ នឹង ការ ដោះ លែង ឱ្យទៅផ្ទះវិញ។

បុរស ដែលត្រូវអធិការស្រុកឯកភ្នំឃុំខ្លួនជំរិតទារប្រាក៎មានឈ្មោះ វ៉ូ អាយុ ជាង ២០ ឆ្នាំរស់នៅ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។

បុរសរូបនេះត្រូវ កម្លាំង នគរបាល ស្រុក ឯក ភ្នំ ចាប់ វាយ ខ្នោះកាលពី ល្ងាច ថ្ងៃ ទី ២៨ខែធ្នូឆ្នាំ ២០១៩ កន្លង ទៅនៅផ្ទះ អតីត ភរិយា ឈ្មោះ វិ ន វ៉ា ន់ លឿ ប អាយុ ជាង ២០ ឆ្នាំ ដែរ រស់នៅ ក្នុងស្រុក ឯក ភ្នំ ខណៈ ដែល បុរស នេះ ទៅ លេង កូន ហើយ មានការ ឈ្លោះប្រកែក គ្នា រអ្នកទាំងពីររូបនេះវាង អតីត ប្ដី -ប្រពន្ធ នេះ ។

ប្រភព បន្ត ទៀត ថាប្ដី ប្រពន្ធ មួយគូរនេះ បាន ប្ដឹង លែងលះ គ្នា តែ ធ្វើ ឡើង ត្រឹមអាជ្ញាធរ ឃុំ ។ ក្រោយ ពី លែង លះភាគី ខាង ប្រុស បាន ធ្វើ ចំណាកស្រុកទៅ ធ្វើការ នៅ ប្រទេស ថៃ តែ បាន សន្យា ផ្ញើ លុយ ១ ខែ ចំនួន ៣,០០០ បាត ដើម្បី ចិញ្ចឹម កូន បុរស នេះ តែង តែផ្ញើលុយមកឱ្យប្រពន្ធនិងផ្ដាំផ្ញើ ឲ្យ ជួយមើលថែ កូន ឲ្យ បាន ល្អ។ក្នុង ឱកាស បុណ្យឆ្លង ឆ្នាំ សាកល ២០២០នេះ បុរស នេះ បាន វិល ត្រឡប់ មក ស្រុក កំណើត ដើម្បី មក លេង កូន ។ពេល មក ដល់ ស្រុក បុរស នេះ បាន ឆ្លៀត ទៅ ជួប កូន នៅផ្ទះ ខាង ប្រពន្ធ និង បាន សួរសុខទុក្ខ កូន ផងដោយក្តីនឹករលឹក។ តែ កូន តូច បាន ប្រាប់ ឪពុក ថា « ម៉ាក់ ហាក់ មិនសូវ គិត គូរ មើលថែ ខ្លួនកូន ទេ ។

គ្រាន់តែ ឮ កូន ប្រាប់ភ្លាម បុរស ជា ឪពុក ក៏ បានសួរនាំ អតីត ប្រពន្ធរហូត ឈ្លោញប្រកែកគ្មាយ៉ាងតឹងសសៃកហើយឈានទៅដល់ការប្រើអពើហិង្សា រវាយប្រពន្ធរបួសមធ្យមបណ្តាលឱ្យជាំមុខនិង ប្រើ កាំបិត ចុងស្រួចចាក់ ត្រូវ ក្បាល បណ្ដាល ឲ្យ មានរ របួស ទៀត ផង ។ ប៉ុន្តែ ក្រោយ ផ្ទុះ ជម្លោះ សមត្ថកិច្ច ក៏ បាន ចុះ មក ចាប់ខ្លួន បុរស នោះ យក ទៅ ភ្លាម ៗ តាម បណ្ដឹង របស់ អតីត ភរិយា ។

ជុំវិញ ការ ចាប់ខ្លួន បុរស ឈ្មោះ វ៉ូ យក ទៅ ឃុំឃាំងនៅ អធិការ ស្រុកដោយចោទពីបទ ប្រើ អំពើ ហិ ង្សា មានស្ថានទម្ងន់ទោស។

ដោយឡែកក្រុម គ្រួសារជនសង្ស័យបាន ប្រាប់ថា អតីត ប្រពន្ធ ឈ្មោះ វិ ន វ៉ា ន់ លឿ ប បាន ប្ដឹង ទា រ សំណង ចំនួន ២ពាន់ដុល្លារពី អតីត ប្ដី ។ ប៉ុន្តែ នៅ ក្នុង អំឡុងនៃ ការ ឃុំខ្លួន នោះ មន្ត្រី ជំនាញ មិន អនុញ្ញាត ឲ្យ ក្រុម គ្រួសារ ជនសង្ស័យ ឬជនសង្ស័យជួប ជាមួយ ដើមបណ្ដឹង ដើម្បី ចរ ចា សំណង ទេគឺស្ថិត នៅ លើ សមត្ថកិច្ច ជាអ្នកចាត់ចែង។។

ក្រុមគ្រួសារជនសង្ស័យ បាននិយាយ ថា សមត្ថកិច្ច បាន ព្យាយាម គ្រប់ បែប យ៉ាង មិន ឲ្យ ភាគី ទាំង ២ ជួប និយាយ គ្នា ។ ម្ដាយ ជនសង្ស័យ បាន ព្យាយាម សុំ ប ន្ធូរ បន្ថយ សំណង តែ ត្រូវ រារាំង ដោយ សមត្ថកិច្ច ។ មន្ត្រី នោះ បាន អះអាង ជំនួស ដើមបណ្ដឹង ថា « ដើមបណ្ដឹង មិន ព្រម ទេ គឺ ត្រូវ តែ បង់គ្រប់ ចំនួន ២ពាន់ដុល្លា រទើបព្រម។

ប្រភព ដដែល នេះ បាន រៀបរាប់ បន្តថា សមត្ថកិច្ច នៅ តែ ទប់ស្កាត់ មិន ឲ្យ ភាគី ទាំង ២ ជួប គ្នា ដោះស្រាយទេហើយថែមទាំងបង្ខំ ឲ្យ ម្ដាយ ជនសង្ស័យ លក់ ម៉ូតូ ដើម្បី យក លុយ ទៅ បង់ ឲ្យ ភាគី រង គ្រោះ ទៀត ។ ប្រភព បាន បន្ថែម ថា ដោយសារ អស់តំរិះ ម្យ៉ាង សមត្ថកិច្ច ចេះ តែ គំរាម ដដែល ថា នឹង បញ្ជូន ជនសង្ស័យ ទៅ ដាក់គុក យ៉ាងតិច ៥ ឆ្នាំ ដោយ មិន ចាំបាច់ ឆ្លងកាត់ ស្នងការ ខេត្ត ឬតុលាការ ឡើយ ធ្វើ ឲ្យ ម្ដាយ ជនសង្ស័យ កាន់តែ ភ័យ ខ្លាច ទើប គាត់ សម្រេច យក ម៉ូតូ កូន ទៅ បញ្ចាំ គេ បាន ប្រាក់ ចំនួន ១ពាន់ដុល្លារ និង ដើរ សំពះ អង្វរ ខ្ចីបុល គេ បាន ចំនួន ១.៤០០ ដុល្លារ ទៀត ដើម្បី យក ទៅ បង់ ជូនលោកអធិការស្រុក។

ប្រភព ដែល គួរ ឲ្យ ជឿជាក់ នេះ បាន បញ្ជាក់ ថា ក្នុង ចំណោម ទឹកប្រាក់ ចំនួន ២.៤០០ ដុល្លា រនេះ គឺ ត្រូវ បង់ ឲ្យ អតីត ប្រពន្ធ ចំនួន ២.០០០ ដុល្លារ និងបង់ ឲ្យ លោក មន្ត្រី ជំនាញ ចំនួន ៤០០ ដុល្លារ ។

ប៉ុន្តែមន្ត្រី ជំនាញ មិនព្រមបាន ទាមទារ ប្រាក់ ពី ជន រង គ្រោះ ចំនួន ៥០០ ដុល្លា របន្ថែម ទៀត ។ ដូច្នេះ សរុប លទ្ធផល មក ជនសង្ស័យ ខាតបង់ ចំនួន ២.៤០០ដុល្លារ រីឯ ជន រង គ្រោះ ទ ទូល បាន សំណង ១.៥០០ ដុល្លារ ខណៈ លោក មន្ត្រី ជំនាញ ទ ទួល បាន ប្រាក់ ចំណូល ៩០០ ដុល្លា រគត់ ក្នុង រយៈ នៃ ការ ឃុំខ្លួន មនុស្ស ៣ យប់ ៣ ថ្ងៃនេះ ។ ក្រោយ ពី ទ ទូល ប្រាក់ គ្រប់ ចំនួន ២.៤០០ ដុល្លារ ទើប សមត្ថកិច្ច ព្រម ដោះលែង ជនសង្ស័យ នៅម៉ោងជាង ២ រសៀល ថ្ងៃ ទី ៣១ ខែធ្នូឆ្នា៕២០១៩ឱ្យត្រឡប់ទៅផ្ចះវិញ។

ទាក់ទងនឹងការខ្សិបដាក់មេក្រូជុំវិញ ការ ចោទប្រកាន់ នេះយើងមិនអាចសំការបំភភ្លឺពីលោកឡុង យោធាវិរះអធិការស្រុលឯកភ្មំនៅព្រឹកថ្ងៃទី៣ខែមករាដោយគាត់ប្រាប់ថាជាប់លោកស្នងការខេត្តហៅមកបំភ្លឺមិន ទាន់អាច បំភ្លឺបានទេ។សំណុំរឿង ដ៍រសើបនេះសម្ងាត់ នេះ ត្រូវ បាន បែក ធ្លាយដោយលោ កឡម ឡាន អធិការរង ទ ទូល ផ្នែក ព្រហ្មទណ្ឌស្រុក ឯក ភ្នំ បាន ទូរ ស័ព្ទ មក បំភ្លឺ ប្រាប់ ថាពិតជា មានរឿង ដូច ខាងលើ នេះ មែន តែ ខ្ញុំ មិន បាន បង្ខំ ទា រប្រាក់ ពី ជនសង្ស័យ ទេ គឺ ជន រង គ្រោះជា អ្នក ទាមទារ គឺ ទារ ហូត ជិត៣ពាន់ដុល្លារនោះទេតែ បានជួ យស ម្រួល ភាគីទាំងពីរសងត្រឹមម ២ពាន់ដុល្លា រ» តែប៉ុណ្ណោះ។ លោក អធិការរង រូប នេះ បានទ ទួល ស្គាល់ ថា លោក ពិតជា បាន ទ ទូល យក ប្រាក់ ទាំងនោះ មែន តែ ប្រាក់ ទាំងនោះ គឺជា ប្រាក់ មនោ សញ្ចេត នា ដូច្នេះ លោក មិន បាន បង្ខំ ទាមទារ ឡើយ ។

ពាក់ព័ន្ធនឹងការឃំខ្លួនជនសង្ស័យហួសពេ២៤ម៉ោងនិងជំរិតទារប្រាក់ជាង២ពាន់ដុល្លារនេះលោកអធិការលោក ឡា ម ឡាន បាន ពិតជាមានមែនតែជាមនោសញ្ចេតនារបសភាគីទាំងពីរទេ ។ ចំពោះ ការ បង្ខំ ទា រប្រាក់ វិញ លោក អធិការរង បាន បំភ្លឺ ថា លោក មិន បាន រារាំង ភាគី ទាំង ២ មិន ឲ្យ ជួប គ្នា នោះ ទេ ផ្ទុយ ទៅ វិញ មាន តែ លោក ព្យាយាម ឲ្យ ពួក គេ បានជួប ច រចា គ្នា បញ្ចប់រឿង ហើយ លោក បាន ព្យាយាម ជួយ ជនសង្ស័យ កុំ ឲ្យ ជាប់គុក ទៀតផងប៉ុន្តែ លោក បាន សារភាព ថា ពិត ជា មិន បាន រាយ ការ ណ៍ ជួន លោកស្នងការខេត្តនិងលោក ព្រះរាជអាជ្ញា មែន ។

ចំពោះ មូល ហ តុ ដែល សមត្ថកិច្ចស្រុកមិន បានរាយ ការ ណ៍ ជួនថ្នាក់លើដឹងដោយ គិត ថា នឹង ពិបាក ក្នុង ការ ដោះស្រាយនិងមិន ចង់ ឲ្យ ជនសង្ស័យ ជាប់គុក ទើប សម្រេច ចិត្ត ខុសបែប នេះ » ។

ដោយឡែកលោក ឧត្តម សេនី យ៍ ត្រីជេ ត វណ្ណ នី ស្នងការ រង ខេត្ត បាន បញ្ជាក់ ប្រាប់ តាម ទូរ ស័ព្ទ ថា លោក មិន បានដឹង រឿង នេះ ទេ ព្រោះ លោក អធិការ ស្រុក ឯក ភ្នំ នេះ មិន បាន រាយ ការ ណ៍ឲ្យ ដឹង នៅ ពេល ឃាត់ខ្លួន មនុស្ស ។ លោកស្នងការ រង បាន បញ្ជាក់ ដូច្នេះ ថា បើ មានការ ឃុំខ្លួន មនុស្សរយៈ ពេល ហួស២៤ម៉ោងដូច្នេះអាច ខុស នឹង នីតិវិធី ហើយ ដូច្នេះ រឿង នេះ អ្នក ណា ធ្វើ ត្រូវ តែ ទ ទួល ខុស ត្រូវ ខ្លួនឯង ហើយ៕B/