ដោយៈ​សុផល​/​ស្វាយរៀង​៖​នា​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០២០​នេះ​ធនាគារ​ស្ថាបនា​បាន​ប្រារព្ធ​ពិធី​កាត់​ខ្សែបូ​ដើម្បី​សម្ពោធ​ជា​ផ្លូវការ​នូវ​អគារ​ថ្មី​សាខា​ក្រុង​បាវិត​ដោយមាន​ការចូលរួម​ពី​លោក​លឹម​អូន​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ស្ថាបនា លោក​ជូ​គឹម​ជ​ប្រធាន​ធនាគារជាតិ​សាខា​ខេត្តស្វាយរៀង​និង​លោកស្រី សូរ សយ អភិបាលរងក្រុង បាវិត​។​ ​

​លោក​លឹម​អូន​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ស្ថាបនា​បាន​ប្រសាសន៍ថា​៖“​កន្លងមក​យើងខ្ញុំ​បាន​រកឃើញ​នូវ​សក្តានុពល​ទីផ្សារ​ខេត្តស្វាយរៀង​ដែលមាន​សកម្មភាព​សេដ្ឋកិច្ច​ល្អ​មាន​តំរូវការ​សេវារ​ហិរញ្ញវត្ថុ​ខ្ពស់​ហើយក៏​បាន​បើក​ការិយាល័យ​ប្រតិបត្តិការ​នៅទីនេះ​រហូតដល់​៦​សាខា​ដែល​ក្នុងនោះ​គឺមាន​សាខា​ក្រុង​បាវិត ដែល​យើង​កំពុង​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នាពេលនេះ​”​។​

លោក​បាន​បន្ថែមថា​”​ជាមួយនឹង​ការរៀបចំ​អគារ​ការិយាល័យ​ថ្មី​ដែលមាន​កា​រចនា​ការតុបតែង​និង​ការបំពាក់​ឧបករណ៍​ទំនើបៗ​ទៅតាម​ស្តង់ដារ​សាខា​ធនាគារ​ពេញលេញ ប្រកបដោយ​ភាពងាយស្រួល ស្អាត ហើយ​មាន​សុវត្ថិភាព​ខ្ពស់​ទាំងនេះ គឺជា​ការឆ្លុះ​ប​ញ្ជាំ​ង​នូវ​ការតាំង​ចិត្ត​ខ្ពស់​របស់​ធនាគារ ស្ថាបនា​ក្នុង​ការធ្វើ​ទំនើបកម្ម​ធនាគារ​ស្ថាបនា​ឈានទៅដល់​ការឈរជើង​កាន់តែ​រឹងមាំ​នាំមក​នូវ​សេវាកម្ម​កាន់តែ​ប្រសើរ និង​វឌ្ឍនភាព សម្រាប់​អតិថិជន​គ្រប់រូប​”​។

“​យើងខ្ញុំ​សង្ឃឹមថា​លោក​/​លោកស្រី​នឹង​ផ្តល់​ការគាំទ្រ​បន្ថែម​ដល់​ធនាគារ ស្ថាបនា សាខា​ក្រុង​បាវិត ហើយ​គ្រប់​បុគ្គលិក​នៅទីនេះ​ក៏បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ដើម្បី​បំរើ​លោកអ្នក​ឲ្យ​កាន់តែ​ល្អប្រសើរ​។​​លោក​បាន​បន្តថា​សាខា​ក្រុង​បាវិត​គឺជា​តំបន់​ប្រតិបត្តិការ​មួយ​របស់​ធនាគារ​ស្ថាបនា​ដែលមាន​សកម្មភាព​ចាប់តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ​ដែល​តំបន់​នេះ​មាន​សក្តានុពល​ខាង​ឧស្សាហកម្ម​ដែលជា​មុខព្រួញ​សេដ្ឋកិច្ច និង​ជា​ដៃគូ​សហការ​យ៉ាងសំខាន់​របស់​ធនាគារ យើងខ្ញុំ​”​។​

​ថ្ងៃនេះ​គឺជា​ទិវា​ប្រវត្តិសាស្ត្រ​មួយ​សំរាប់​ធនាគារ​យើងខ្ញុំ​ក៏ដូចជា​សាខា​ក្រុង​បាវិត​ដែល​បានទទួល​សមិទ្ធិផល​ថ្មី​នេះ​ជា​អគារ​ដ៏​រឹង​ម៉ាំ​ដែល​សង់​អំពី​បេតុង​មានការ​រចនា​តុបតែង​និង​មាន​វិសាលភាព​ធំ​ទូលាយ សម្រាប់​ជា​កន្លែង​បំពេញការងារ​ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការផ្តល់​សេវាកម្ម​ជូ​ន​សាធារណៈជន​។ព្រមទាំង​មាន​បំពាក់​នូវ​ឧបករណ៍​ទំនើបៗ​ទៅតាម​ស្តង់ដា​សាខា​ធនាគារ​ពេញលេញ​ប្រកបដោយ​ភាពងាយស្រួល​ស្អាត​ហើយ​មាន​សុវត្ថិភាព​ខ្ពស់​ទាំងនេះ​គឹជា​ការឆ្លុះ​ប​ញ្ជាំ​ង​នូវ​ការតាំង​ចិត្ត​ខ្ពស់​របស់​ធនាគារ​ស្ថាបនា ក្នុង​ការធ្វើ​ទំនើបកម្ម​ធនាគារ​ស្ថាបនា ឈានទៅដល់​ការឈរជើង​កាន់តែ​រឹងមាំ នាំមក​នូវ​សេវាកម្ម​កាន់តែ​ប្រសើរ និង​វឌ្ឍនភាព សម្រាប់​អតិថិជន​គ្រប់រូប​។​

​ក្រៅពី​សេវាកម្ម​ប្រាក់កម្ចី​និង​សេវាកម្ម​ប្រាក់​បញ្ញើ​សន្សំ​ធនាគារ​ស្ថាបនា​ក៏​ផ្តល់ជូន​នូវ​ផលិតផល​និង​សេវាកម្ម​ធនាគារ​ពេញលេញ​ដទៃទៀត​មានដូចជា​សេវា​ធនាគារ​iBanking​សេវា​ធនាគារ​តាម​ទូរស័ព្ទដៃ​(MobileBanking)​ប័ណ្ណ​ឥណ​ពន្ធ​និង​ប័ណ្ណឥណទាន​ប្រភេទ​វី​សារ​សេវា​ផ្ទេរប្រាក់​ទាំង​ក្នុង​និង​ក្រៅប្រទេស​សេវា​ផ្ទេរប្រាក់ Western Union​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម និង​មាន​ម៉ាស៊ីន​អេ​ធី​អ៊ឹម ATMs/CRMs​ដែល​អាច​ដក​និង​ដាក់​ប្រា​ក់បាន​ដោយ​ស្វ័យប្រវត្តិ​ព្រមទាំង​សេវាកម្ម​ផ្សេងៗ​ជាច្រើន​ទៀត​។

ជាមួយគ្នានេះ​ធនាគារ ក៏មាន​សហការ​ប្រតិបត្តិ​ការ​ជាមួយ​ដៃគូ​ជាច្រើន​ដូចជា​ដូចជា​ក្រុម​ហុន Wing,TrueMoney, Ly Hour Pay Pro, Pi Pay​និង បាគង (​ជា​គម្រោង​របស់​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​) ដើម្បី​បង្កើត​ភាពងាយស្រួល​ដល់​អតិថិ​ជន​។​យើងខ្ញុំ​សង្ឃឹមថា​លោក​/​លោកស្រី​នឹង​ផ្តល់​ការគាំទ្រ​បន្ថែម​ដល់​ធនាគារ​ស្ថាបនា​សាខា​ក្រុង​បាវិត​ហើយ​គ្រប់​បុគ្គលិក​នៅទីនេះ​ក៏បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ដើម្បី​បំរើសេវា​កម្ម​ជូន​លោកអ្នក​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។

​លោក កៅ សាដន ប្រធាន​នាយក​ធនាគារ ស្ថាបនា​សាខា​ក្រុង​បាវិត​បាន​មានប្រសាសន៍ថា​៖​ធនាគារ ស្ថាបនា សាខា​ក្រុង​បាវិត​មាន​ម៉ាស៊ីន​អេ​ធី​អឹម​ដក​ប្រាក់ ម៉ាស៊ីន​ដាក់​ប្រាក់ និង​ធ្វើការ​ទូទាត់​ប្រាក់ ដែល​អាច​ប្រតិបត្តិការ​២៤​ម៉ោង ពេញ​មួយ​សប្តាហ៍​។​នាពេលខាងមុខ ធនាគារ ស្ថាបនា នឹង​នៅតែ​បន្ត​ពង្រីក​បណ្តាញ​សាខា​របស់ខ្លួន​បន្ថែមទៀត​និង​បង្កើត​វត្តមាន​របស់ខ្លួន​ដ៏​រឹងមាំ​នៅ​តំបន់​ដែល​អតិថិជន​ត្រូវការ​បំផុត​។​

​លោក​បាន​បញ្ជាក់ថា​ដើម្បី​អបអរសាទរ​ដល់​ពិធី​សម្ពោធ​អគារ​ថ្មី​នៃ​សាខា​ក្រុង​បាវិត​នេះ​អតិថិជន​នៅ​តំបន់​នេះ​មានឱកាស​ទទួល​បានកា​ដូ​ជាច្រើន​ដូចជា​ឆ័​ត្រ​កែវ​ទឹក​ឬ​កាបូប​កីឡា​នៅពេល​ពួកគាត់​បើក​គណនី​ថ្មី​។ ការផ្តល់ជូន​នេះ​ចាប់​ពីថ្ងៃ​ប្រកាស​នេះ​រហូតដល់​អស់ពី​ស្តុក​។​

​សូមជម្រាបថា​ធនាគារ​ស្ថាបនា​គឺជា​ធនាគារ​រ​ពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ទ្រព្យសកម្ម​សរុប​លើស ១.៦ ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​បុគ្គលិក​បម្រើ​ការងារ​ច្រើនជាង ៤០០០​នាក់​។​យើង​មាន​បណ្តាញ​សាខា​ធំជាងគេ​ទី​ពីរ​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​សាខា​ច្រើនជាង​១៧០​សាខា​និង​ម៉ាស៊ីន​អេ​ធី​អឹម​ច្រើនជាង​២០០​គ្រឿង​ដែលមាន​សមត្ថភាព​ពេញលេញ​ដូចជា​ដាក់​ប្រាក់ ដក​ប្រាក់ និង​ធ្វើការ​ទូទាត់​ប្រាក់​។

​យើង​ផ្ដល់​សេវាកម្ម​ធនាគារ​ពេញលេញ​ដូចជា​សេវា​ប្រាក់កម្ចី សេវា​ប្រាក់​បញ្ញើ សេវា iBanking សេវា​ធនាគារ​តាម​ទូរស័ព្ទដៃ​សេវា​ប័ណ្ណ​ឥណ​ពន្ធ​និង​ប័ណ្ណឥណទាន​ប្រភេទ​វី​សា​សេវា​ផ្ទេរប្រាក់​ក្នុងស្រុក​និង​ក្រៅប្រទេស​សេវា​ផ្ទេរប្រាក់​ជុំវិញ​ពិភពលោក​WesternUnion​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​និង​សេវាកម្ម​ផ្សេងៗ​ទៀត​ជាច្រើន​។​

ជាមួយគ្នា​នោះ​ផងដែរ​យើង​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ទូទាត់​តាម​ទូរស័ព្ទដៃ​ជាច្រើន​ដូចជា​វី​ង​ផាយ​ផេ​ទ្រូ​ម៉ាន់​នី​និង​លី​ហួរ​វេរ​លុយ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​។​គិត​ត្រឹម​ខែ កក្កដា​ឆ្នាំ​២០១៩​ធនាគារ​ស្ថាបនា​មានទ្រព្យ​សកម្ម​សរុប​ជាង​១.៦០០​លាន​ដុល្លារ​អាមេរិក មាន​សមតុល្យ​ឥណទាន​ជាង​១.២០០​លាន​ដុល្លារ​អាមេរិក​មាន​អតិថិជន​ប្រាក់កម្ចី​សរុប​ជាង​១៣០.០០០​នាក់​។​ធនាគារ​ស្ថាបនា​មាន​អតិថិជន​ដាក់​ប្រាក់​បញ្ញើ​ចំនួន​ជាង​២៨០.០០០​នាក់​ស្មើនឹង​សមតុល្យ​ប្រាក់​បញ្ញើ​ជាង ៩០០​លាន​ដុល្លារ​អាមេរិក​៕S/

​ចំណងជើង​រូបថត​៖​ធនាគារ ស្ថាបនា បាន​ប្រារព្ធ​ពិធី​កាត់​ខ្សែបូ​ដើម្បី​សម្ពោធ​ជា​ផ្លូវការ​នូវ​អគារ​ថ្មី សាខា​ក្រុង​បាវិត ខេត្តស្វាយរៀង​