​ក្រុមមន្ត្រី​គ្រោះមហន្តរាយ​បាន​និយាយថា​ចំនួន​អ្នក​ស្លាប់​ដោយសារ​ទឹកជំនន់​នៅក្នុង​ទីក្រុង​ហ្សា​ការតា ប្រទេស​ឥណ្ឌូនេស៊ី​បាន​កើនឡើង​ដល់​៤៣ នាក់ នៅ​ថ្ងៃ​​សុក្រ​ទី​៣​ខែ​មករា​ខណៈ​ដែល​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​ជាច្រើន​ទៀត​នៅពេល​ទឹកជំនន់​ស្រក​ចុះ​។​

​ភ្លៀង​ខ្លាំង​និង​ទឹកទន្លេ​បាន​ជន់​ឡើង​ជន​លិច​សង្កាត់​យ៉ាងតិចណាស់​ចំនួន​១៨២ សង្កាត់​នៅ​ទីក្រុង​ហ្សា​ការតានិង​បណ្តាល​ឱ្យ​មាន​ការបាក់​ដី​នៅ​សង្កាត់ Bogor និង​សង្កាត់​Depok នៅ​ជាយក្រុង​នេះ ដោយ​បាក់​ដី​សង្កត់​លើ​មនុស្ស​រាប់​សិប​នាក់​។​

​អ្នកនាំពាក្យ​ភ្នាក់ងារ​កាត់បន្ថយ​គ្រោះមហន្តរាយ​ជាតិ បាន​និយាយថា​អ្នកស្លាប់​ទាំងនេះ​ក៏​រាប់បញ្ចូល​ទាំង​អ្នក​ដែល​បាន​លង់ទឹក​ស្លាប់​ឬ​ឆក់​ខ្សែភ្លើង​ស្លាប់​ផងដែរ​ ចាប់តាំងពី​ទឹកទន្លេ​បាន​ឡើង​ហួស​ច្រាំង​កាលពី​ថ្ងៃ​ពុធ​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ពេញ​មួយ​ថ្ងៃ​ចូលឆ្នាំ​សកល​។​

​លោក​បាន​និយាយថា​មនុស្ស​៣៩៧.០០០ នាក់​បាន​ទៅ​ស្នាក់​នៅ​តាម​ជំរំ​សង្គ្រោះ​៕​ប្រែ​សម្រួល​៖​សុខា​

ទឹកជំនន់ បានចាប់ផ្តើម​ស្រ​កនៅ​សង្កាត់​មួយចំនួន​នៅ​ទីក្រុង​ហ្សា​ការតា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ហើយ​អ្នកស្រុក​មួយចំនួន អាច​វិលត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គេ​វិញ​