​ក្មេងប្រុស​ម្នាក់​តាម​អ្នកស្រុក​ទៅរក​ត្រី​នៅ​ស្ទឹង​លង់ទឹក​ស្លាប់​

2073
ចែករម្លែក

​ដោយ​៖​គ្រី​សម្បត្តិ​/​កំពង់ឆ្នាំង​៖​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨ ដោយ​ក្មេងប្រុស​ម្នាក់​មាន​លង់ទឹក​ស្លាប់​នៅក្នុង​ស្ទឹង​ជ្រៃ​បាក់​ស្ថិតនៅ​ក្នុងភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ជ្រៃ​បាក់​បាន​ឲ្យ​ដឹងថា​ក្មេងរងគ្រោះ​ឈ្មោះ​ហៃ​ហុង​អាយុ​១៥​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ទឹក​ចេញ​ឃុំ​ជើង​គ្រាវ​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​។​នៅ​មុនពេល​កើតហេតុ​អ្នកស្រុក​បួន​-​ប្រាំ​នាក់​នាំគ្នា​ជិះ​រ៉ឺម៉ក​ម៉ូតូ​មួយគ្រឿង​ដើម្បី​មករក​ត្រី​នៅក្នុង​ស្ទឹង​ជ្រៃ​បាក់​ដោយ​បង់សំណាញ់ និង​អូស​មង ពេល​ឃើញ​គេ​មករក​ត្រី ក្មេងប្រុស​រងគ្រោះ​បាន​រត់តាម​ឡើង​រឺ​ម៉ក​ជាមួយនិង​អ្នកស្រុក​ភូមិ​ដែរ​ដែរ ។

​ពេល​ម​ដល់​ស្ទឹង​អ្នកស្រុក​បាននាំគ្នា​ចុះ​បង់សំណាញ់ និង អូស​មង​រៀងៗ​ខ្លួន ដោយ​មិនបាន​គិតពី​ក្មេងប្រុស​នោះឡើយ ។​ពេល​រកបាន​ត្រី​ខ្លះ​ហើយ​នោះ អ្នកស្រុក​នាំគ្នា​រៀបចំ​ត្រឡប់មកផ្ទះ​វិញ រួច​ក៏​បាត់​ក្មេងប្រុស​រងគ្រោះ​នាំគ្នា​ដើររក​លើគោក​ក៏​មិនឃើញ​ទៀត មានការ​សង្ស័យ​ក៏​នាំគ្នា​ចុះ​រាវ​មើល​ក្នុង​ទឹកស្ទឹង ក៏​ប្រទះឃើញ​ក្មេងប្រុស​រងគ្រោះ​នេះ​បាន​លង់ទឹក​ស្លាប់​បាត់ទៅហើយ ។​

ក្រោយពេល​កើតហេតុ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ឲ្យ​ជួយ​ពិនិត្យ​សាកសព​ក្មេងប្រុស​រងគ្រោះ ក្នុងករណីនេះ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ក្មេងប្រុស​រងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ការ​លង់ទឹក​ពិត​ប្រាកដ​មែនហើយ​ក៏បាន​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/

​ក្មេងប្រុស​ម្នាក់​តាម​អ្នកស្រុក​ទៅរក​ត្រី​នៅ​ស្ទឹង​លង់ទឹក​ស្លាប់​