ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ទើបតែចូលប្រឡូកក្នុងវិស័យសិល្បៈមិនទាន់បានប៉ុន្មានផង តារាសម្តែងស្រកក្រោយ លោក សុំ សុបញ្ញា ចាប់ផ្តើមមានទីផ្សារជាហូរហែរ បើ ទោះបីជារដូវនេះ លោកមមាញឹកនិងការងាររកស៊ីផ្ទាល់ខ្លួនក្តី តែលោកនៅតែឆ្លៀត ពេលដើម្បីសិល្បៈត្បិតជាការងារដែលលោកបានដាក់ចិត្តស្រលាញ់។
និយាយដោយបើកចំហរ មិនលាក់លៀម តារាសម្តែងរូបនេះ បា្រប់ថាដើរចូលក្នុង វិថីសិល្បៈដោយការជំរុញពីមិត្តភ័ក្រផង និងបានកំលាំងចិត្តដោយសារតែខ្លួនស្រលាញ់ វិស័យនេះជាយូរឆ្នាំមកហើយ ដូច្នេះស្របពេលដែលឱកាសមកដល់ និងមានការ លើក ទឹកចិត្តជំរុញបន្ថែមពីអ្នកនៅជុំវិញ បានធ្វើអោយ សុបញ្ញា ចូលក្នុងជំហ៊ានអ្នក សម្តែង ដោយមិនដឹងខ្លួន។
ថ្វីត្បិតស្ថិតក្នុងភាពជាយុវវ័យ តារាសម្តែង លោក សុំ សុបញ្ញា មានជំនាញជាអ្នក រកស៊ី ច្រើនជាងធ្វើការអោយគេ វ័យមិនទាន់ចូលដល់២០ក្រាស់ផង តារាសម្តែងរូបនេះ បានបង្កើតជំនួញផ្ទាល់ខ្លួននិងជាម្ចាស់ហាងមួយនៅក្នុងក្រុងភ្នំពេញ។ ដើម្បី បន្ថែមរស ជាតិជីវិត អោយកាន់តែមានន័យ និងទុកជាអនុស្សាវរីយ៍ លោក បានកំណត់ថា ការ ចូលសម្តែងម្តងនេះ លោកចាត់ទុកថា ជាមេរៀនមួយដែលត្រូវរៀនសូត្របន្ថែម ទៀត ព្រោះបើគិតពីរយៈពេលវិញ លោកប្រៀបបីដូចជាទារកមិនទាន់គ្រប់ខែនៅ ឡើយទេ សម្រាប់អាជីពជាអ្នកសម្តែង។ ដូច្នេះហើយ លោកសង្ឃឹមថា ការចេញ សម្តែងរឿង របស់លោក និងមានចំណុចខ្វះខាត ជាច្រើន ដូច្នេះលោកនិងរងចាំការតិទៀន រិះគន់ ដើម្បីស្ថាបនាក្នុងវិថីសិល្បៈ។
លោក សុបញ្ញា បានតាំងចិត្តឈលើសិល្បៈ រឹងមាំបន្តទៀត ព្រោះពេលនេះ លោក បាន ថត បទចម្រៀង និងស្បតមួយចំនួន ហើយយល់ថាសិល្បៈគឺរមែងកើតពីការតស៊ូ បើគ្រាន់តែស្រឡាញ់ អត់ស៊ូ អត់ជំនះនោះមិនបានទេ។ លោកមានតែពាក្យព្យាយាម ហើយខិតខំរៀនយកគន្លឹះផ្សេងៗទៀតពីរៀមច្បង និងស្តាប់តាមការណែនាំពីផលិតករ ឬអ្នកដឹកនាំ ដើម្បីជម្រុញទេពកោសល្យ អោយកាន់តែទៅមុខ៕