ដោយៈ​បូកគោ​,​មុនី​រ័ត្ន​/​ភ្នំពេញៈ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញ​ដំណើរ​ពី​ភ្នំពេញ​ឆ្ពោះទៅកាន់​ខេត្ត​កែប ដើម្បី​ចូលរួម​ដឹកនាំ​ការរុករក​សង្គ្រោះ​កម្មករ​ដែល​កំពុង​ជាប់​នៅក្រោម​សំណង់​អគារ​ដែល​ដួលរលំ​។​សំណង់​អគារ​កម្ពស់​៦​ជាន់ នៅក្បែរ​វត្ត​សម្មាធិ​ បាន​បាក់​នៅវេលា​ម៉ោង​៤:៣៧​រសៀល ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០ នៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប​។


​មនុស្ស​ប្រមាណ​ពី​២០​ទៅ​៣០​នាក់​ ត្រូវបាន​គេ​អះអាងថា​កំពុងធ្វើការ​នៅក្នុង​សំណង់​អគារ​នេះ​។​


​មន្ត្រី​ប៉េអឹម​ដែល​ចូល​រួមសង្គ្រោះបាន​ឲ្យ​ដឹងថា ត្រឹមម៉ោង៦:៥០យប់ សមត្ថកិច្ចបានជួយសង្គ្រោះមនុស្សចំនួន ១៦នាក់ ចេញពីអគារដែលបាក់នោះ​។​ពួកគេ​សុទ្ធតែ​រងរបួស។


​គិត​ត្រឹម​ម៉ោង​ជិត​៧​យប់​នេះ​​ពុំមាន​សេចក្តីរាយការណ៍​អំពី​គ្រោះថ្នាក់​ដល់​ជីវិត​នៅឡើយ​ទេ​៕​សរន​/Ha

សកម្មភាពចួយសង្រ្គោះ
អគារមុនពេលបាក់