ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថាសម្តេចនឹងធ្វើដំណើរទៅកាន់ខេត្តកែបនៅយប់ នេះដើម្បីចូលរួមដឹកនាំការរុករកសង្គ្រោះកម្មករដែលកំពុងជាប់នៅក្រោមអាគារដែលដួលរលំ ។
សម្តេចតេជោបានបង្ហោះសារនៅក្នុងហ្វេសបុក៖«ខ្ញុំនឹងចេញទៅខេត្តកែបនៅពេលបន្តិចទៀតនេះដើម្បីចូលរួមដឹកនាំការរុករកសង្គ្រោះកម្មករដែលកំពុងជាប់នៅ ក្រោមអាគារដែលដួលរលំ» ។
ព័ត៌មានបឋមបានឲ្យដឹងថាមានជនរងគ្រោះចំនួន១៣នាក់ហើយដែលបានជួយសង្គ្រោះចេញពីគំនរបាក់បែកនៃអគាររ៧ជាន់ដែលបានរំលំបាក់ស្រុតកាលពីរសៀលថ្ងៃទី ៣ ខែ មករានេះ ។ សេចក្តីរាយការណ៍ដែលបានដឹងថាមកដល់ពេលនេះរថយន្តទឹកកំពុងបាញ់ទឹកចូល ដើម្បីបង្កើនអុកស៊ីសែនជួយដល់កម្មករ ក្នុងគំនរខណៈដែលអាជ្ញាធរខេត្តកែបរួមជាមួយនឹងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទកំពុងរិះរកគ្រប់មធ្យោបាយដើម្បីពន្លឿនការជួយសង្គ្រោះបើអេស្កាវាទ័រ ត្រូវបានបញ្ជូនទៅដល់ទីតាំងកើតហេតុ ។ ហេតុ ការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤និង៤០នាទីល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅជិតវត្តសមាធិ ក្រុងកែប ខេត្តកែប ៕