​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ជា​កន្លែង​ដាក់តាំង​ទំនិញ​សម្រាប់​ផលិតផល​ខ្មែរ​និង​ផលិតផល​ប្រើប្រាស់​ទូទៅ​ចំនួន​២៥០​ស្តង់​នៅក្នុង​ក្រុង​កំពង់ចាម​រយ​:​ពេល​បួន​ថ្ងៃ​ដើម្បី​រៀបចំឡើង​អបអរសាទរ​បុណ្យខួប​អនុស្សាវរីយ៍​លើក​ទី​៤១​ទិវា​ជ័យ​ជ​ន្នះ​៧​មករា​។​គឺ​ក្នុង​គោលបំណង​បង្ក​ឱកាស​សម្រាប់​ផលិតផល​ខ្មែរ ការស្វែងរក​ទីផ្សារ និង​ដើម្បី​ដក​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​របស់​ប្រជាកសិករ​។​

​លោក ឈាង បូ​រិ​ន ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ចាម​បានឱ្យ​កាសែត​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី ៣ ខែមករា ឆ្នាំ​២០២០​ថា ដើម្បី​អបអរ​ខួប​អនុ​ស្សាវ​រី​លើក​ទី​៤១ ទិវា​ជ័យ​ជ​ន្នះ​ថ្ងៃ ៧​មករា ១៩៧៩ – ២០២០​យើង​បាន​សហការ​ជាមួយ​អាជ្ញាធរខេត្ត​រៀប​ជា​ស្តង់​ពិ​ព័រ​ណ៌​ចំនួន​សរុប​២៥០​កន្លែង​។​នៅ​វាល​ខាងក្រោយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​: គឺជា​ទ្រង់ទ្រាយ​ធំ​ជាង​ពិ​ព័រ​ណ៌​ដូចគ្នា​កាល​៧ មករា ឆ្នាំ​២០១៩​។​

លោក​ប្រធាន​មន្ទីរ​បានឱ្យដឹង​ទៀតថា ពិសេស​ពិ​ព័រ​ណ៌​នេះ ដើម្បី​អបអរ​ថ្ងៃជ័យ​ជ​ន្នះ ៧​មករា ហើយ​នោះ​ក៏បង្ក​ឱកាស​សម្រាប់​ផលិតផល​ខ្មែរ​និង​ការស្វែងរក​ទីផ្សារ​របស់​ប្រជាកសិករ​ដែល​ពួកគាត់​នាំយក​កសិផល​ផលិតផល​ចូលរួម​តាំង​ពិ​ព័រ​ណ៍​បង្ហាញ​និង​ដើម្បី​ដកស្រង​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​។​

លោកបូ​រិ​ន​បាន​បន្តថា​ក្នុង​ស្តង់​ពិ​ព័រ​ណ៌​សរុប​ចំនួន​២៥០​កន្លែង​នោះ​យើង​បែង​ចែង​ទៅខាង​មន្ទីរ​អង្គភាព​ក្នុង​ខេត្តកំពង់ចាម​ចំនួន​៤២​ស្តង់​ខាង​ផលិតផល​ខ្មែរ​ចំនួន​៥៨​ស្តង់​និង​ខាង​ទំនិញប្រើប្រាស់​ទូទៅ​ចំនួន​១៥០​ស្តង់​។​

លោក​សុខ​លឹម​ហៀ​ង​អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​ដែល​កំពុង​រៀបចំ​ស្តង់​ពិ​ព័រ​ណ៍​នៅ​លេខ​រៀងលេខ​១​បានឱ្យដឹងថា​ខាង​លោក​មានការ​តាំង​ពិ​ព័រ​ណ៌​ជា​សាធារណការ​មាន​រូបភាព​សកម្មភាព​សាងសង់​ផ្លូវ​ស្ពាន​និង​ជា​សម្ភារ​:​ផ្លូវ​ក្រួស​ក្រហម​ថ្ម​ច្រើន​ប្រភេទ​កៅស៊ូ​ក្រាល​ថ្នល់ ជាដើម​។​

លោក​លឹម​ហៀ​ង​បាន​បន្តថា​មួយផ្នែក​ទៀត​គឺ​ការងារ​ដឹក​ជ​ញ្ជួ​ន​ជា​រូបភាព​សកម្ម​ភាពចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​ប្រជាពលរដ្ឋ សកម្មភាព​ប្រឡង​ប័ណ្ណបើកបរ​តាម​អន​ឡាញ និង​ការ​ចែកចាយ​ឯកសារ ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​សកម្មភាព​ច្រើន​ផ្នែក​ផ្សេងទៀត​៕S/​សរន