ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ទីតាំង​បើក​បន​ល្បែងស៊ីសង​មួយកន្លែង​ជ្រក​បំ​ភ័​ណ្ឌ​ភ្នែក​ក្នុង​ទីតាំង​តារាង​បាល់ទះ​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ចុះទៅ​បង្ក្រាប​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​រួមជាមួយ​អ្នកលេង​សរុប​៣​នាក់​។​សមត្ថកិច្ច​ដកហូត​បា​ន​ម៉ូតូ​៧​គ្រឿង​រថយន្ត​២​គ្រឿង​និង​សម្ភារ​បម្រើ​ក្នុង​បន​ល្បែង​មួយចំនួន​។​ការបង្ក្រាប​ក្រោម​បញ្ជារ​របស់លោក​វរសេនីយ៍ទោ​ម៉ន​វុ​ធី​អធិការ​ខណ្ឌ​ថ្មី​បញ្ចេញស្នាដៃ​កាលពី​រសៀល​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០១៩​នេះ​នៅ​តារាង​បាល់ទះ​ផ្លូវលំ​ខាងជើង​ផ្សារ​អង្គ​ភូមិ​អង្គ​សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​តាម​ប្រជាពលរដ្ឋ​បានឱ្យដឹងថា​ទីតាំង​តារាង​បាល់ទះ​ខាងលើ​បើក​នាម​ឈ្មោះ​តែបើ​ក​ទេ​ធាតុពិត​ផ្នែក​ខាងក្រោយ​បង្កប់​ពេញ​ដោយ​ល្បែងស៊ីសង​បៀ​អាប៉ោង​ល្បែងភ្នាល់​បាល់​អន​ឡាញ​ផ្សេងៗ​។​ករណីនេះ​ច្រើនលើកច្រើនសារ​មកហើយ​អាជ្ញាធរ​ចុះទៅ​បង្ក្រាប​ហាម​តែ​នៅ​បន្ត​បើក​លេង​មិនដឹង​អាងខ្នង​ខាង​ណា​ទើបបាន​ហ៊ាន​ម្លឹ​ងៗ​។​ស្រែក​ហ៊ោកញ្ជ្រៀវ​អឺងកង​បាន​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​ជាការ​ប្រសើរ​ហើយ​ដុសក្អែល​មេបន​ចេញ​ម្តង ។​

​តាម​សមត្ថកិច្ច​បានឱ្យដឹងថា​ម្ចាស់​ទីតាំង​ទីតាំង​២​នាក់​ប្តី​ប្រពន្ធ​និង​អ្នកលេង​ម្នាក់​ក្រៅពីនោះ​អ្នកញៀន​ល្បែង​រត់​បាតជើង​ស​ព្រាត​ដកហូត​បាន​ម៉ូតូ​ចំនួន​៧​គ្រឿង​រថយន្ត​២​គ្រឿង​មេអាប៉ោង​បៀ​សម្ភារ​មួយចំនួនទៀត​រួច​នាំយកទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ​ខណ្ឌ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី ៕S/​