ដោយៈមុនីរ័ត្ន,បូព៌ព្រឹក្ស/ភ្នំពេញៈគិតត្រឹមម៉ោង៩:៣0យប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ ក្រុមសមត្ថកិច្ចចម្រុះបានជួយសង្គ្រោះជនរងគ្រោះ២០នាក់ ក្នុងនោះមានបួននាក់បានស្លាប់ (ប្រុស១ ស្រី៣នាក់) នៅក្នុងគំនរអគារកម្ពស់៦ជាន់ ដែលរលំបាក់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តកែបផ្សព្វផ្សាយមុននេះ។
ពេលនេះវត្តមានរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកំពុងស្ថិតនៅក្រុងកែបទាំងពិនិត្យមើលការសង្គ្រោះនិងការទៅសាកសួរជនរងរបួសផងដែរ។
រដ្ឋបាលខេត្តកែបបានប្រកាសលើកទី១ ថា នៅវេលាម៉ោង ៤:១៥ នាទីរសៀល នាថ្ងៃទី៣ ខែមករា ឆ្នាំ ២០២០ មានករណីបាក់ រលំអគារមួយដែលកំពុងដំណើរការសាងសង់កម្ពស់ ៧ ជាន់មានទីតាំងស្ថិតនៅផ្លូវឡើងវត្តសមាធិ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប៕សរន/Ha