ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោកសសុខារដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានសំដែងនូវការសោកស្តាយចំពោះការបាក់អគារសង្កត់កម្មករនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប កាលពីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។
លោកស សុខា បានសរសេរនៅក្នុងហ្វេសប៊ុកយ៉ាងដូច្នោះថា៖ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំពិតជាមានអារម្មណ៍តក់ស្លុតនិងសោកស្តាយជាពន់ពេកបន្ទាប់ពីទទួលដំណឹងនៃការបាក់រលំអគារកម្ពស់៧ជាន់នៅក្បែរវត្តសមាធិស្ថិតក្នុងក្រុងកែបខេត្តកែបកាលពីវេលាម៉ោង៤:៣០រសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។
តាមរយៈការយកចិត្តទុកដាក់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីក៏ដូចជាឯកឧត្តមទេសរដ្ឋមន្ត្រីគន់គីមនិងអាជ្ញាធរខេត្តកែបដោយការប្រឹងប្រែងសង្គ្រោះបន្ទាន់ពីកងកម្លាំងជំនាញពិសេសក្រុមសង្គ្រោះ៧១១។
ខ្ញុំសង្ឃឹមនិងជឿជាក់ថាបងប្អូនដែលជាប់នៅក្នុងគំនរអគារទាំងអស់នឹងឆ្លងផុតពីគ្រោះថ្នាក់គ្រប់ៗគ្នា។សូមទេវតាតាមថែរក្សា។ជាមួយគ្នានេះលោកសសុខាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុសក្តិសិទ្ធទាំងឡាយលើលោកទេវតាឆ្នាំថ្មីព្រះនាមទុង្សាទេវីសូមប្រោះព្រំថែរក្សាបងប្អូនកម្មករកម្មការិនីទាំងអស់ដែលជាប់ក្នុងគំនរអគារនោះ រួចផុតពីគ្រោះថ្នាក់គ្រប់ៗ គ្នា។
រដ្ឋបាលខេត្តកែបបានឱ្យដឹងថានៅវេលាម៉ោង៤:១៥នាទីរសៀលនាថ្ងៃទី០៣ខែមករាឆ្នាំ២០២០មានករណីបាក់រលំអគារមួយដែលកំពុងដំណើរការសាងសង់កម្ពស់ ៦ជាន់ មានទីតាំងស្ថិតនៅ ភូមិកែប សង្កាត់កែបក្រុងកែបខេត្តកែប។មកទល់ពេលនេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីរួមជាមួយក្រុមការងារចម្រុះនិងអាជ្ញាធរមូលដ្ឋានកំពុងសហការគ្នាយ៉ាងមមាញឹកដើម្បីជួយង្គ្រោះជនរងគ្រោះដែលកំពុងជាប់ក្នុងគំនរបាក់បែកនៃការដ្ឋាននេះ។
រដ្ឋបាលខេត្តកែបបានបញ្ជាក់ថាព័ត៌មានទទួលបានជាបឋម(គិតត្រឹមម៉ោង០៩:២៣យប់នេះ)ក្រុមការងារសង្គ្រោះបានជួយសង្គ្រោះជនរងគ្រោះចំនួន២០នាក់ក្នុងនោះស្លាប់៤នាក់(ស្រី៣នាក់)៕S/