Home ព័ត៌មានអន្តរជាតិ ត្រាំ ៖ គោលបំ...

ត្រាំ ៖ គោលបំណងសម្លាប់មេបញ្ជាការកំពូលអ៊ីរ៉ង់គឺដើម្បីបញ្ឈប់សង្គ្រាម

ប្រធានាធិបតីដូណាល់ត្រាំបាននិយាយកាលពីថ្ងៃសុក្រទី៣មករាថាលោកបានបញ្ជាឱ្យសម្លាប់ឧត្តមសេនីយ៍កំពូលអ៊ីរ៉ង់ម្នាក់ដើម្បី “បញ្ឈប់សង្គ្រាម” មិនមែនជាការចាប់ផ្តើមសង្គ្រាមទេប៉ុន្តែនៅក្នុងភាពតានតឹងបន្ទាប់ពីការសម្លាប់នេះ មន្ទីរបញ្ចកោណបានត្រៀមខ្លួនចំពោះការសងសឹក ដោយបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ា។ ក្រុមប្រជាធិបតេយ្យបានត្អូញត្អែរថាលោកត្រាំមិនបានពិគ្រោះជាមួយសភាទេហើយអ្នកខ្លះបារម្ភថាការវាយប្រហារនេះនឹងធ្វើឱ្យសង្គ្រាមកាន់តែទំនងផ្ទុះឡើង។

រដ្ឋមន្រ្តីក្រសួងការបរទេសលោក ម៉ៃ ផមផេវ បានលើកឡើងអំពីករណីអាម៉េរិកជាមួយសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ានិងតំបន់ក្រៅពីនេះដោយអះអាងថា ការវាយប្រហារតាមដ្រូនកាលពីថ្ងៃសុក្រដែលសម្លាប់ឧត្តមសេនីយ៍ កាសេម សូឡេម៉ានី (Qassem Soleimani) គឺជាសកម្មភាពចាំបាច់ដើម្បីការពារខ្លួន។ លោកបានអះអាងថាសូឡេម៉ានីកំពុងរៀបចំផែនការវាយប្រហារជាច្រើនដែលបង្កគ្រោះថ្នាក់ដល់កងទ័ពនិងមន្រ្តីអាម៉េរិកជាច្រើននៅទូទាំងមជ្ឈិមបូព៌ា។

ផលប៉ះពាល់នៃការសម្រេចចិត្តរបស់លោកត្រាំក្នុងការសម្លាប់សូឡេម៉ានីនៅតែជាចំណុចពិភាក្សាកាលពីថ្ងៃសុក្រ។ ផលប៉ះពាល់ទាំងនោះអាចរួមបញ្ចូលទាំងការបញ្ចប់ភាពជាដៃគូយោធាអាម៉េរិកជាមួយអ៊ីរ៉ាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម។ អ្នកនយោបាយអ៊ីរ៉ាក់ខ្លះបានហៅការវាយប្រហារដែលបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ាក់ផងដែរនោះជាការរំលោភអធិបតេយ្យភាពអ៊ីរ៉ាក់និងបានចោទជាសំណួរថាតើកងកម្លាំងអាម៉េរិកគួរតែត្រូវបណ្តេញចេញឬអត់។ សហរដ្ឋអាម៉េរិកមានកងទ័ពប្រហែល ៥.២០០ នាក់នៅអ៊ីរ៉ាក់ ដែលភាគច្រើនគឺដើម្បីបណ្តុះបណ្តាលនិងណែនាំដល់កងទ័ពអ៊ីរ៉ាក់ដែលកំពុងប្រយុទ្ធជាមួយក្រុមរដ្ឋអ៊ីស្លាម។

នៅក្នុងសុន្ទរកថាខ្លីទៅកាន់ប្រទេសជាតិ លោកត្រាំបាននិយាយថាឧត្តមសេនីយ៍អ៊ីរ៉ង់រូបនេះបាននិងកំពុងរៀបចំផែនការវាយប្រហារ “ដ៏សាហាវឆាប់ៗខាងមុខ”។ នៅមន្ទីរបញ្ចកោណលោកឧត្តមសេនីយ៍ ម៉ាក មីលលី ប្រធានសេនាធិការចម្រុះបាននិយាយថា សហរដ្ឋអាម៉េរិកមាន “ចារកម្មសម្ងាត់ច្បាស់លាស់និងគួរឱ្យជឿជាក់” អំពីសូឡេម៉ានីរៀបចំផែនការប្រព្រឹត្តអំពើឃោរឃៅ។

ដោយសំដៅទៅលើការវាយប្រហារដែលបានគ្រោងទុកនោះ លោកមីលលីបាននិយាយថា “អូ ម្យ៉ាងវិញទៀត ផែនការវាយប្រហារនោះប្រហែលនៅតែអាចកើតឡើង”។

លោកត្រាំបានហៅសូឡីម៉ានីថាជាឥស្សរជនគ្មានធម៌មេត្តា “ដែលយកការសម្លាប់ប្រជាជនស្លូតត្រង់ជាចំណង់ចំណូលចិត្តរបស់គាត់…យើងធូរចិត្តដែលដឹងថារជ្ជកាលភេរវកម្មរបស់គាត់បានឈានដល់ទីបញ្ចប់”៕ ដោយ៖ កញ្ញាដាលីស

លោកត្រាំថាសម្លាប់សូឡេម៉ានីដើម្បីបញ្ឈប់សង្គ្រាម

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...