Home ព័ត៌មានជាតិ សន្តិសុខ ​រថយន្ត​បើក​ល...

​រថយន្ត​បើក​លឿន​គេច​ពី​ម៉ូតូ​ទៅបុក​របង​ឃ្លាំង​សាំង​

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​:​បុរស​ម្នាក់​បើករថយន្ត​កូរ៉ូឡា​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ស្រាប់តែ​វាក់​អឺ​នឹង​ម៉ូតូ​មួយគ្រឿង​ បួង​ចង្កូត​ជ្រុល​ទៅបុក​របង​ឃ្លាំង​សាំង​សូ​គី​មិច​បណ្ដាលឱ្យ​រង​ការខូចខាត​រថយន្ត​យ៉ាង​ដំណំ​។​ហេតុការណ៍​នេះ​កើតឡើង​ត្រង់ចំណុច​ស្តុ​ប​ស្ពាន​បេ​ឡេ​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ទិសដៅ​ពី​ជើង​មក​ត្បូង​ ស្ថិតនៅក្នុង​សង្កាត់​ឬ​ស្សី​កែវ​ ខណ្ឌ​ឬ​ស្សី​កែវ​ កាលពី​យប់​ថ្ងៃទី​៣​ខែមករា ​ឆ្នាំ​២០២០​។​

អ្នកបើករថយន្ត​រួម​ដំណើរ​មិត្តភក្តិ​បីនាក់​ទៀត​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​​ ដោយភ្លាមៗ​បាន​ចាក​ចេញពី​កន្លែងកើតហេតុ​បាត់​ បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​ក្រោយពី​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក​រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ពលរដ្ឋ​ជាង ២០០​គ្រួសារ​នៅ...

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ...

លោកនាយករដ្ឋមន្ត្រីទី​ម័​រ...

ដោយៈ​មុនី​រ័ត្ន​/​ភ្ន...

នាយករដ្ឋមន្ត្រី​ទី​ម័​រ​ឡ...

​ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំ...

អ្នក​នាំចេញ​សង្ឃឹមថា ការន...

ដោយ: ពៅនិមល/ភ្នំពេញ​: លោក...