Home ព័ត៌មានអន្តរជាតិ ប្រេងឡើងថ្លៃក...

ប្រេងឡើងថ្លៃក្រោយអាម៉េរិកសម្លាប់មេបញ្ជាការកំពូលអ៊ីរ៉ង់ នាំឱ្យបារម្ភអំពីសង្គ្រាម

តម្លៃប្រេងពិភពលោកបានកើនឡើងកាលពីថ្ងៃសុក្រទី៣មករាបន្ទាប់ពីសហរដ្ឋអាម៉េរិកបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់ ដែលធ្វើឱ្យមានការបារម្ភចំពោះជម្លោះថ្មីនៅតំបន់សម្បូរប្រេងមជ្ឈិមបូព៌ា ស្របពេលរដ្ឋាភិបាលក្រុងតេហេរ៉ង់ព្រមានអំពីការសងសឹកយ៉ាងធ្ងន់ធ្ងរ។

ខណៈពេលដែលទីផ្សារភាគហ៊ុនសកលមានឡើងមានចុះបន្ទាប់ពីអាម៉េរិកសម្លាប់លោកកាសសេម សូឡីម៉ានី តម្លៃប្រេងបានកើនឡើងជាងបីភាគរយ។

នៅទីក្រុងវ៉ាស៊ីនតោន មន្ត្រីមន្ទីរបញ្ចកោណម្នាក់បាននិយាយថា សហរដ្ឋអាម៉េរិកនឹងដាក់ពង្រាយកងទ័ពយ៉ាងតិច ៣.០០០ នាក់បន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ាខណៈមេដឹកនាំកំពូលអ៊ីរ៉ង់លោកអាយ៉ាតូឡា អាលី ខាមេនី បានសន្យា “សងសឹកយ៉ាងខ្លាំងក្លា” ចំពោះការស្លាប់មេរៀបចំផែនការយោធារូបនេះ។

សាលាជំនាញសេដ្ឋកិច្ចអក់ស្វតបាននិយាយក្នុងបទអត្ថាធិប្បាយមួយថា ការសម្លាប់សូឡីម៉ានី តំណាងឱ្យ “ការកើនឡើងយ៉ាងខ្លាំងនៃហានិភ័យភូមិសាស្ត្រនយោបាយនិងអាចនាំឱ្យមានការប្រឈមមុខគ្នាដោយផ្ទាល់រវាងសហរដ្ឋអាម៉េរិកនិងអ៊ីរ៉ង់”។

លោក ខាយលីន បឺច សេដ្ឋវិទូពិភពលោកនៅអង្គភាពស៊ើបការណ៍សេដ្ឋកិច្ច (The Economist Intelligence Unit) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “កត្តាសំខាន់គឺលទ្ធភាពបាត់បង់ការផ្គត់ផ្គង់ប្រេងអ៊ីរ៉ង់…និងហានិភ័យបន្ថែមទៀតពីលទ្ធភាពផ្ទុះជម្លោះកាន់តែធំឡើងនៅក្នុងប្រទេសអ៊ីរ៉ាក់អារ៉ាប់ប៊ីសាអូឌីតនិងប្រទេសដទៃទៀត”។

“វាក៏មានហានិភ័យគួរឱ្យកត់សម្គាល់ផងដែរថាអ៊ីរ៉ង់អាចនឹងបើកការវាយប្រហារលើនាវាអាម៉េរិកនៅក្នុងតំបន់ ដែលអាចរំខានដល់លំហូរប្រេងឆៅតាមសមុទ្រនិងបណ្តាលឱ្យតម្លៃប្រេងឡើងថ្លៃថែមទៀត”៕ ដោយ៖ កញ្ញាដាលីស

ប្រេងឆៅឡើងថ្លៃជាង៣ភាគរយកាលពីថ្ងៃសុក្រក្រោយអាម៉េរិកសម្លាប់សូឡីម៉ានី

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សាលាឧទ្ធរណ៍​ទាត់ចោល​ពាក្យ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សួន​បណ្ដុំ​សហគ្រាស​ធុន​តូ...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...

អ៊ីរ៉ង់​ចោទ​អ៊ីស្រាអែល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន ធ្វ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...