ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ប្រុស​ម្នាក់​បើករថយន្ត​ម៉ាក​ព្រូស​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវ​២០០៤​ដល់​ស្តុ​បណត​ប្រ៊ី​ត​ក៏​រ៉េ​ច​ង្កូ​បុក​ឡើងលើ​ខឿន​ចែក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​បាក់​ផ្លាក​ប៉ាណូ​អស់​មួយ​ដើម ។​កាលពី​វេលា​ម៉ោង ២​និង ៤០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​សៅរ៍ ទី ៤ ខែមករា ឆ្នាំ ២០២០ ផិត​ស្តុ​បណត​ប្រ៊ី​ត តាម​បណ្តោយ​ផ្លូវ​២០០៤​ក្នុង​សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ ។​

​អ្នកបើករថយន្ដ​រួមមាន​ស្រី​ប្រុស​២​នាក់​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​ដោយ​ភ្លាមៗ​នោះគេ​ឃើញ​ចាក​ចេញពី​កន្លែងកើតហេតុ​បាត់​បន្សល់ទុក​តែ​រថយន្ត​នៅ​ទីនោះ​។​ចំណែក​រថយន្ត​បង្ក​បាន​រង​ការខូចខាត​ទៅមុខ​លែងរួច​សំណាងល្អ​មិន​បង្ក​ឱ្យ​នរណាម្នាក់​រងរបួស​នោះទេ​។​
​ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​ហើយ​ក៏បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ចរាចរ​ក្រុង​មក​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក ដើម្បីឱ្យ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​