ក្រុមហ៊ុន Tesla បង្កើតឯតទគ្គកម្ម ខណៈការលក់ក្នុងឆ្នាំ២០១៩កើនឡើងជាង៥០ភាគរយ

ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc បានឡើងថ្លៃដល់តម្លៃខ្ពស់បំផុតកាលពីថ្ងៃសុក្រទី៣មករាបន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ថាការចែកចាយទូទាំងពិភពលោករបស់ខ្លួនបានកើនឡើងជាង ៥០ ភាគរយកាលពីឆ្នាំមុន។

សេចក្តីប្រកាសកាលពីថ្ងៃសុក្របានរុញភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ឱ្យកើនឡើងជិត ៣ ភាគរយគឺដល់កម្រិតខ្ពស់បំផុត ៤៤៣,០១ ដុល្លារក្នុង១សន្លឹកហ៊ុន។ ភាគហ៊ុននេះមានតម្លៃច្រើនជាងទ្វេដងគិតចាប់តាំងពីការបិទក្នុងតម្លៃ ១៧៨,៩៧ ដុល្លារកាលពីថ្ងៃទី ៣ ខែមិថុនាឆ្នាំមុន ដែលជាចំណុចទាបបំផុតក្នុងរយៈពេល ១២ ខែរបស់ខ្លួន។

ក្រុមហ៊ុន Tesla បាននិយាយថាខ្លួនបានចែកចាយរថយន្តក្នុងកម្រិតឯតទគ្គកម្មប្រហែល ១១២.០០០ គ្រឿងនៅក្នុងត្រីមាសទី ៤ និងប្រហែល ៣៦៧.៥០០ គ្រឿងសម្រាប់រយៈពេលពេញមួយឆ្នាំ។

ក្រុមហ៊ុន Tesla ដែលមានមូលដ្ឋាននៅទីក្រុងបាឡូអាល់តូរដ្ឋកាលីហ្វ័រញ៉ា បានព្យាករណ៍ថានឹងមានការចែកចាយពី ៣៦០.០០០ គ្រឿងទៅ ៤០.០០០ គ្រឿងនៅទូទាំងពិភពលោក។

រថយន្តតម្លៃទាបម៉ាក Model 3 លក់បាន៨៣ភាគរយនៅត្រីមាសទី ៤ របស់ក្រុមហ៊ុនគឺ ៩២.៥៥០ គ្រឿង។ ភាគរយលក់សេសសល់គឺបានមកពីការលក់រថយន្តម៉ូដែល Model S Sedan និង Model X ដែលមានតម្លៃថ្លៃជាង៕ ដោយ៖ កញ្ញាដាលីស

ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla កើនឡើងជាង ៥០ ភាគរយក្នុងឆ្នាំ២០១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular