ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ទិន្នន័យបឋម​នេះ​ក៏មាន​មាន​អ្នក​ខេត្តបន្ទាយមានជ័យ​យ៉ាងតិច​៩​នាក់​ដែរ​ស្ថិតក្នុង​ចំណោម​ជនរងគ្រោះ​ស្លាប់​និង​របួស​ក្នុង​គ្រោះថ្នាក់​បាក់រ​លំអ​គារក​ម្ព​ស់​៦​ជាន់​នៅ​ខេត្ត​កែប​។​


លោក​រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​ស្រុក​ម​ង្គល​បូរី​ឱ្យដឹង​នៅ​យប់​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០២០​ថា ​ជនរងគ្រោះ​ទាំង​៩​នាក់​នោះ​មាន​លំនៅ​នៅ​ភូមិ​ដង​ត្រាង​ ឃុំ​ចំណោម​ស្រុក​មង្គល​បូរី​។​គឺមាន​មាន​៩​នាក់​យកចេញ​ពី​គំនរ​អគារ​បាក់​រលំ​និង​រងរបួស​បាន​ចំនួន​៤​នាក់​និង​ស្លាប់​ម្នាក់​។​នៅសល់​៥​នាក់​ទៀត​។​នេះ​បើ​យោង​គ្រួសារ​ជនរងគ្រោះ​ សមត្ថកិច្ច​នគរបាល​ម​ន្ត្រី​ភូមិ​ឃុំ​ដែល​រាយការណ៍​បឋម​ជូន​លោក​។​

​លោក​រ័ត្ន​ ដា​ស៊ី​ណង់​បន្តថា​៖​ជនរងគ្រោះ​អ្នក​ឃុំ​សឿ​ស្រុក​មង្គល​បូរី​នោះ​មាន​១.ពេញ​ សាន់​ ភេទ​ប្រុស​។​២.ឈ្មោះ​ឆន ​ចាន់ណា ​ភេទ​ស្រី​។​៣,.ឈ្មោះ​ឆន ​ឆ្ល​យ​ភេទ​ប្រុស​។​៤.ឈ្មោះ​បាល់​ ភាព ​ភេទ​ប្រុស​(​យកចេញ​សន្លប់​)​។​៥.ឈ្មោះ​ភាព​សុផល ​ភេទ​ប្រុស​។​៦.​ឆន ​ផល្លី​ ភេទ​ស្រី​។​៧.​ឈ្មោះ​អ៊ឹង​ រដ្ឋា ​ភេទ​ប្រុស​។​៨.​ឈ្មោះ​ហម ​អាត់​​ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ យកចេញ​និង​៩​ឈ្មោះ ម៉ាន់ នី ភេទ​ប្រុស​អាយុ​៥៩​ឆ្នាំ ។​

​យោង​រដ្ឋបាលខេត្ត​កែប​និង​អ្នកយកព័ត៌មាន​បានឲ្យដឹង​ថា​ ​កាលពី​ម៉ោង​៤:១៥​នាទី​រសៀល​ថ្ងៃទី​៣​ខែមករា ​មាន​ករណី​បាក់​រលំ​អគារ​មួយ​ដែល​កំពុងដំណើរការ​សាងសង់​កម្ពស់​៧​ជាន់​ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កែប​សង្កាត់​កែប​ ក្រុងកែប​ ខេត្ត​កែប​។​មកទល់​ម៉ោង​៨​ព្រឹក​ថ្ងៃទី​៤​ខែមករា ​រដ្ឋបាល​និង​មេការ​សាងសង់​ថា​តួលេខ​ជនរងគ្រោះ​ជា​កម្មករ​ក្នុង​អគារ​បាក់​រលំ​មាន​ប្រមាណ​៣៤​នាក់​ហើយ​។​


​សូម​រំលឹក​ដែរ​ថា ​ក្រោយ​បាក់​រលំ​អគារ​កំពុង​សាងសង់​នៅ​ខេត្ត​កែប​នោះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី ​រួមជាមួយ​ក្រុមការងារ​ចម្រុះ​និង​អាជ្ញាធរ​មូលដ្ឋាន​កំពុង​សហការគ្នា​យ៉ាង​មមាញឹក​ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​ដែល​កំពុង​ជាប់​ក្នុង​គំនរ​បាក់បែក​នៃ​ការដ្ឋាន​នេះ ៕S/សរន/Ha

​រូបថត​៖១,​រូបថត​ជនរងគ្រោះ​ខាងលើនេះ​ដែល​សាច់ញាតិ​ថា​ជា​អ្នកភូមិ​ត្រាង​ឃុំ​សឿ​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ

២_៣ ៖ ទិដ្ឋភាព​អគារ​៧​ជាន់​ដែល​បាក់រ​លំនៅ​ភូមិ សង្កាត់ ក្រុង​និង​ខេត្ត​កែប​និង​សកម្មភាព​សង្គ្រោះ ជនរងគ្រោះ (​រូប ៖ ប ជ័យ​)​