ភ្នំពេញៈ តារា​សម្តែង​និង​បង្ហាញ​ម៉ូត​កញ្ញា ស៊ី​ស៊ី​ពិតជា​គ្រាន់បើ​ជាង​តារា​ផ្សេងៗ​ទៀត​ដែល ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​២០២០ បង្ហាញមុខ​លើទឹក​ដី​ប្រទេស​កូរ៉េ​យ៉ាង​សប្បាយរីករាយ​ខណៈ​មិត្ត​រួម អា​ជីពច ចំអន់​ថា​នាង​បាន​ចេញទៅ​លម្ហែ​អារម្មណ៍ និង​ឆ្លង​ឆ្នាំ​ថ្មី​ជាមួយ​គូស្នេហ៍​យ៉ាង​ផ្អែមល្ហែម​។

​ចាប់ផ្តើម​មានឈ្មោះ​ល្បី​លើ​ការងារ​សម្តែង​តារា​ស្រី​សិច​ស៊ី​កញ្ញា ស៊ី​ស៊ី (Ci Ci) មិនបាន​បោះ បង់​ការងារ​ជា​អ្នកបម្រើ​ភ្ញៀវ​តាម​យន្ត​ដែលជា​ក្តី​ស្រមៃ​របស់​នារី​ជាច្រើន​នោះ​ចោល​ទេ​។ កាន់តែធ្វើ​ឲ្យ​នារី​គ្រប់គ្នា​ច្រណែន​តារា​ស្រី​រូបនេះ​ស្រាប់តែ​លេចមុខ​ធ្វើដំណើរ​កម្សាន្ត​យ៉ាង​រំភើយ នៅ​រដូវ​ធ្លាក់​ព្រិល​នាទី​ក្រុង​សេ​អ៊ូ​ល​និង​តំបន់​កម្សាន្ត​ប្រណីត​មួយចំនួន​ដែល​លំដាប់​អភិជន​និយម ទៅ​កម្សាន្ត​។ ភ្ជាប់​នឹង​ដំណើរ​កម្សាន្ត​នេះ​នាង​ត្រូវបាន​គេ​សង្ស័យថា​ជា​ដំណើរ​កម្សាន្ត​ជាមួយ គូស្នេហ៍​។ ថ្លែងប្រាប់​តាម​សារ​អេឡិចត្រូនិក​តារា​ស្រី​រូបនេះ​បដិសេធថា​មាន​មនុស្ស​ពិសេស​នៅ ពីក្រោយ​ដំណើរ​កម្សាន្ត ឬ​ធ្វើដំណើរ​កម្សាន្ត​រួមគ្នា​។

​ជា​តារា​បង្ហាញ​ម៉ូត​សិច​ស៊ី​មួយរូប​ផងដែរ​នាង​បាន​និ​យ​យ​ថា ជា​ការដើរ​កម្សាន្ត​ជាមួយ​មិត្ត​ភ័​ក្កិ ប៉ុណ្ណោះ នាង​ថា​ការ​បង្ហោះ​រូប​តែឯង​ព្រោះតែ​ជា​ដំណើរ​កម្សាន្ត​បែប​ឯកជន​របស់​មិត្ត​ភ័​ក្កិ ប៉ុណ្ណោះ​។ នាង​បន្តថា​នាង​ចេញមក​កម្សាន្ត​នៅ​ប្រទេស​កូរ៉េ​ក្នុងឱកាស​ឆ្លង​ឆ្នាំ គឺជា​រង្វាន់​សម្រាប់ ខ្លួនឯង​ដែល​ខិតខំ​បំពេញការងារ ហើយក៏​ចង់​រំសាយ​អារម្មណ៍ មិនល្អ​ចេញ​ឲ្យ​អស់​មុន​ឆ្នាំ​ថ្មីមកដល់​។

​ជាមួយគ្នា​នោះ​តារា​ស្រី​រូបនេះ​មិន​បញ្ជាក់​អំពី​ខ្ទង់ចំណាយ​ក្នុងការ​ធ្វើដំណើរ​កម្សាន្ត​លើក​នេះ​នោះទេ ដោយ​នាង​លើកឡើងថា អស់​ច្រើន​គួរសម​។ ប៉ុន្តែ​មិនមែន​ការចំណាយ​បែប​អភិជន និយម​ចូលចិត្ត​ចាយ​នោះដែរ គឺ​សមល្មម​ស្របតាម​ជី​វិភាព នាង​ប៉ុណ្ណោះ​។ តារា​ស្រី​រូបនេះ​មិន បានបញ្ជាក់​ពេលវេលា​លម្អិត​ក្នុង​ការវិល​ត្រឡប់មក​កាន់​ការងារ ឬ​ទឹកដី​កំណើត​វិញ​នៅឡើយ ប៉ុន្តែ​នាង​លើកឡើងថា​នឹង​វិល​វិញ​ឆាប់ៗ​ព្រោះ​មានការ​ងារ​មួយចំនួន​ត្រូវបំពេញ​។

​ជា​អតីត​កញ្ញាឯក​រាង​ស្អាត​រូបនេះ​លើកឡើង​ដែរ​ថា សម្រាប់​ឆ្នាំ​២០២០​នេះ​ទទួលបាន​ការងារ សិល្បៈ​មួយចំនួន​ហើយ ហើយក៏​មិន​ចោលការ​ងារ​ចាស់​ចោល​ដែរ ហើយ​នាង​រំពឹងថា​ឆ្នាំ​ថ្មី​នេះ នឹង​ជោគជ័យ​ទាំង​ការងារ​ក្នុង​និង​ក្រៅ​សិល្បៈ​៕ ដោយៈ បូ​រិ​ន