ឆ្នាំជូត
រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីមិនតានតឹងអារម្មណ៍ច្រើនខ្លាំងពេកឬធ្វើអ្វីមិនធ្វេសប្រហែសនោះផលអាក្រក់ទាំងឡាយក៏មិនហ៊ានមកក្បែរដែរ។ការរស់នៅក្នុងរង្វង់គ្រូសារទាំងស្វាមីភរិយាមើលមុខគ្នាមិនសូវចំប៉ុន្មានទេគឺតែងមានការពាក់មុខយក្សនិងប្រឆាំងគ្នា។ ចំពោះ អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយចូរប្រយ័ត្នក្រុម មនុស្សឆបោកយកទ្រព្យសម្បត្តិនិងប្រើល្បិចបោកប្រាស់ដោយប្រការណាមួយ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយឥតមានការរីកលូតលាស់ទៅមុខទេដូចនេះគប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកបានធ្លាក់ស្រុតចុះ ហេតុនេះនាំឱ្យបញ្ហាមិន ល្អមួយចំនួនរត់ចូលហើយបញ្ហាល្អៗរត់ចេញវិញផង។លោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងនិងព្យាយាមទើបឆ្លងផុតផលលំបាកទាំងពួងដែលកកើតមានទៅរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញឃើញថាបើចង់សម្រុកលើមុខរបរអ្វីមួយមិនទាស់ខុសអ្វីដែរ ប៉ុន្តែយ៉ាងណាបើ មានការរកស៊ីចូលហ៊ុនជាមួយអ្នកដទៃឱ្យប្រយ័ត្នគ្រោះចាញ់បោកគេឬគ្រោះខាតបង់បន្តិចពីព្រោះមិនផ្តល់ផលល្អនោះឡើយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺតហើយងាយថយក្រោយណាស់ផង៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការធ្វើជំនួញការចរចា ឬ ដំណើរការបញ្ហាប្រាក់កាសជាដើម។ការរស់នៅមានភាពសុខដុមនិងក្រុមមនុស្សជួយជ្រោមជ្រែង។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗមួយចំនួនទៅរួច។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំថោះ
រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះទោះប្រកបកិច្ចការងារតូចធំ ឃើញថាមិនសូវលូតលាស់ទៅមុខទេពិសេសធ្វើច្រើនបែរជាទទួលបានផលតិចថែមទៀត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយប្រាក់ចំណូលមានហូរចូលតក់ៗគ្រាន់ផ្សើមបំពង់កអញ្ចឹងដែរតែអ្នកជួញឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់ បោកគេបន្តិច។ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសនិងបញ្ហាចូលរកាំរកូស។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកើតមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំរោង
រាសីល្អជាមធ្យម។នៅពេលនេះលោកអ្នកគប្បីធ្វើចិត្តសប្បាយឱ្យបានច្រើនពីព្រោះថាបញ្ហា ដែលកំពុងកើតមានជាប់ខ្លួននេះបើលោកអ្នកធ្វើចិត្តតប់ប្រម៉ល់ឬយកចិត្តទុកដាក់ពេកនោះតែង កើតពីបញ្ហាតិចតួចប្រែក្លាយជាធ្ងន់ជាក់ជាពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើចង់ធ្វើ ជំនួញតូចធំមិនថាផ្លូវទឹកផ្លូវអាកាសឬផ្លូវគោកក្តីតែងហុចភោគ ផលមិនសូវសមដូចប្រកបប៉ុន្មានទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ការធ្វើ ដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វ មួយដង។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីចូរប្រយ័ត្នអ្នកក្រៅញុះញង់ចាក់ដោតនាំកើតជម្លោះវិវាទ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតក្រឡាប់ចាក់បានធ្លាក់មកស្រុតចុះវិញម្ល៉ោះហើយទោះធ្វើ អ្វីគប្បីមានការប្រយ័ត្នប្រយែងទើបមិនមានបញ្ហាអាក្រក់ណាមួយចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃទោះមានភាពជឿនលឿនទៅមុខក្តីតែក៏មានភាពប្រទាំងប្រទើសមិនស្ទើរដែរទេ។ក្រៅពីនេះដំណើរចេញក្រៅផ្ទះឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេដោយប្រការណាមួយពិសេសក្រុមមនុស្សភេទផ្ទុយគ្នាតែម្តង។
រីឯបញ្ហាស្នេហាកំលោះក្រមុំភាគីម្ខាងទៀតអាចកើតមានចិត្តរេនិងមានការប្រែក្រឡាស់ច្រើនគប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើមានកិច្ចការអ្វីមួយក៏តែងឆ្លើយតបជាផ្លែផ្កាហុចមកវិញគ្រាន់ជាទីកក់ក្តៅផង។ក្រៅពីនេះក៏តែងផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងបញ្ហាប្រាក់កាសដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះ អាចឈោងចាប់បានខ្លះៗវិញហើយ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារឬរៀបអាពាហ៍ពិពាហ៍តែងសម្រេចជោគជ័យដូចគាប់បំណង៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះមានជោគសិរី ហើយទោះធ្វើអ្វីក៏តែងទទួលផ្លែផ្កាត្រឡប់ មកវិញ គ្រាន់ជាទីពេញចិត្តផង។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនត្រូវបង្អង់ដៃឡើយពុំនោះសោតទេឈានដល់ថ្ងៃមិនល្អវិញការរកផលកម្រៃនឹងជួបការលំបាកបំផុតមិនងាយស្រាយបញ្ហាជីវភាពបាននោះឡើយ។ការធ្វើដំណើរជួបភាពសុខដុមដូចសព្វ មួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំត្រូវចេះអប់រំខ្លួនឯងឱ្យមែនទែនហើយបើឃើញថាមានស្នេហាភ្លើតភ្លើនត្រូវតែបោះបង់ចោលយ៉ាងប្រញាប់បើពុំនោះនឹងទទួលរែកពន់ផលលំបាកធ្ងន់ធ្ងរនៅពេលក្រោយ៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកចូរប្រយ័ត្នក្រុមមនុស្សតាមផ្ចាញ់ផ្ចាលកើតជម្លោះវិវាទហើយនាំជះឥទ្ទិពលអាក្រក់ទៅនាថ្ងៃខាងមុខ។ការប្រកបការងារលោកអ្នកគប្បីធ្វើសន្សឹមៗមិនត្រូវតក់ក្រហល់ឬលោភលន់ចង់បានដោយមិនប៉ាន់ប្រមាណឡើយបើពុំនោះផលលំបាកនឹងចូលមកអុកឡុកយាយីជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញ ដូរផលចំណូលជួបការលំបាកប៉ុន្តែយ៉ាងណាលោកអ្នកត្រូវចេះចាយវាយឱ្យបានត្រឹម ត្រូវហើយមិនត្រូវខ្ជះខ្ជាយដៃធំឡើយក្រែងជួបវិបត្តិថវិកាណាមួយឡើង។
រីឯគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំមានដំណើរថយក្រោយនិងសម្បូរទៅដោយរឿងរ៉ាវរកាំរកូសច្រើនដូច្នេះបើមិនចេះអត់ឱនឱ្យគ្នាទេពិតជាជួបផលលំបាកត្រូវរែកពន់វិញពុំខាន៕
ឆ្នាំរកា
រាសីស្រុតចុះ។ ថ្ងៃនេះដួងរាសីរបស់លោកអ្នកបានធ្លាក់ស្រុតចុះហេតុនេះនាំឱ្យបញ្ហាមិនល្អមួយ ចំនួនរត់ចូលហើយបញ្ហាល្អៗរត់ចេញវិញផង។លោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងនិងព្យាយាមទើបឆ្លងផុតផលលំបាកទាំងពួងដែលកកើតមានទៅរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញឃើញថាបើចង់សម្រុកលើមុខរបរអ្វីមួយមិនទាស់ខុសអ្វីដែរ ប៉ុន្តែយ៉ាងណាបើមាន ការរកស៊ីចូលហ៊ុនជាមួយអ្នកដទៃឱ្យប្រយ័ត្នគ្រោះចាញ់បោកគេឬគ្រោះខាតបង់បន្តិចពីព្រោះមិនផ្តល់ផលល្អនោះឡើយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺតហើយងាយថយក្រោយណាស់ផង៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដាក់ពាក្យចូលធ្វើការឬសុំធ្វើការងារកន្លែងណាមួយពីព្រោះថាតែងទទួលផ្លែផ្កាល្អជាងអាក្រក់ជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ី ជួញវិញបើចង់បោះទុនតូចធំមិនមានទាស់ខុសអ្វីទេគឺតែងហុចផ្លែផ្កាមកវិញដូចជាទីគាប់ចិត្ត ប៉ុន្តែយ៉ាងណាត្រូវចេះពិនិត្យទីតាំងនិងស្ថានភាពឱ្យស្រូលបួលទើបមិនត្រូវជួបរឿងបរាជ័យនៅពេលក្រោយ។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីបើមានជម្លោះវិវាទហើយលោកអ្នកចង់ដោះស្រាយក៏ជាពេលវេលាល្អប្រពៃណាស់ដែរ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅពេលនេះលោកអ្នកគប្បីតាំងចិត្តធ្វើការនិងព្យាយាមអត់ធ្មត់ពីព្រោះថាទើបឆ្លងចូលឆ្នាំថ្មី ហេតុនេះទោះធ្វើអ្វីក៏តែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។ដោយឡែកសម្រាប់ ទីជិតឆ្ងាយការរកផលកម្រៃនោះឃើញថាមានការចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាឱ្យប្រយ័ត្នការកើតជម្លោះវិវាទព្រោះតែក្រុមមនុស្សចាក់ដោត។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពកក់ក្តៅដោយសារម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នា៕