ក្រុមហ៊ុន Samsung នឹងព្យាយាមទាក់ទាញអតិថិជនឱ្យទិញទូរស័ព្ទតម្លៃទាបជាមួយកំណែទូរស័ព្ទល្បីធូរថ្លៃស៊េរីថ្មីរបស់ខ្លួន។

កាលពីថ្ងៃសុក្រទី៣មករា ក្រុមហ៊ុន Samsung បានប្រកាសនូវទូរស័ព្ទ Galaxy S10 Lite និង Note 10 Lite ដែលជាប្រភេទទូរស័ព្ទល្បីធូរថ្លៃរបស់ខ្លួនជាមួយលក្ខណៈពិសេសបច្ចេកវិជ្ជាចុងក្រោយស្រដៀងនឹងប្រភេទទូរស័ព្ទថ្លៃដែរ។

Samsung មិនទាន់បង្ហាញតម្លៃសម្រាប់ទូរស័ព្ទថ្មីទាំងពីរនេះទេ ប៉ុន្តែក្រុមហ៊ុននិយាយថាខ្លួននឹងលក់ក្នុងតម្លៃធូរថ្លៃបំផុត។

ទូរស័ព្ទ S10 បច្ចុប្បន្នលក់ក្នុងតម្លៃ ៨៩៩ ដុល្លារ ខណៈ Note 10 លក់ក្នុងតម្លៃ ៩៤៩ ដុល្លារ៕ ដោយ៖ កញ្ញាដាលីស

កាលពីថ្ងៃសុក្រទី៣មករា ក្រុមហ៊ុន Samsung បានប្រកាសនូវទូរស័ព្ទ Galaxy S10 Lite និង Note 10 Lite