​ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ចូលរួម​រំលែក​ទុក្ខ​ក្រុមគ្រួសារ​អ្នកកាសែត​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែត ដែល​បាន​ស្លាប់​ដោយ​គាំងបេះដូង ។​

​លោក​អ៊ុ​រាត្រី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​និង​អភិបាលខេត្ត​បន្ទាយមានជ័យ​បានផ្តល់​ថវិកា​ចំនួន​៥០០.០០០​រៀល​តាមរយៈ​លោក​អោម​ឡា​យុំ​អ្នកសារព័ត៌មាន​និង​សហការី​កាលពី​ល្ងាច​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០២០​ដើម្បី​យកទៅ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​និង​បុណ្យឈាបនកិច្ច​សព​លោក​សាន់​តារា​ជា​អនុប្រធាន​មជ្ឈមណ្ឌល​ព័ត៌មាន​សំឡេង​ជាយដែន ។​

​លោក​អោម ឡា​យុំ កាលពី​ល្ងាច​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០២០ ខណៈ​ទៅ​ចូលរួម​គោរព​វិញាណក្ខន្ធ បាន​ពាំនាំ​បណ្តាំ​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​និង​សោកស្តាយ​របស់លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​ចំពោះ​អ្នកស្រី​យាន​ធូ​រី​អាយុ​៤៩​ឆ្នាំ​និង​កូនៗ​៤​នាក់​និង​ចៅៗ​៨​នាក់​។​

ព្រមទាំង​សាច់ញាតិ​នៃ​សព​ហើយ​បានចាត់ទុក​មរណភាព​លោក​សាន់ តារា បាត់បង់​ស្វាមី ឳ​ពុក ជីតា​និង​អ្នកសារព័ត៌មាន​ម្នាក់ ។​នៅ​ល្ងាច​ដដែល តំណាង​យុវជន​កម្ពុជា​ក្រុម​១៥៧​ក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ​សមាជិក​ទៅ​គោរព​វិញ្ញាណក្ខន្ធ ។ នៅ​ព្រឹក​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០២០​លោក​ឈុន​ពេជ្រ​ប្រធាន​មជ្ឈមណ្ឌល​ព័ត៌មាន​សំឡេង​ជាយដែន​នៅ​ក្រុង​ប៉ោយប៉ែត និង​សហការី​ក៏​ទៅ​ចូលរួម​ដែរ ។​

​លោក​សាន់ តារា​ក៏​ជា​មន្ត្រី​យោធា​និង​ជា​អនុប្រធាន​សាខា​យុវជន​កម្ពុជា​ក្រុម​១៥៧ ក្រុង​ប៉ោយប៉ែត ហើយក៏​ជា​អាជីវករ​កសិករ​ចម្រុះ​ផងដែរ​។​លោក​បានទទួល​មរណភាព​ដោយ​ជំងឺ​គាំងបេះដូង​ក្នុង​អាយុ​៥៤​ឆ្នាំ​កាលពី​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០២០​នៅ​គេហដ្ឋាន​នា​មណ្ឌល​៣​ភូមិ​ប្រជា​ធម្ម​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​

​ប៉ុន្តែ​សព​ត្រូវ​ដឹក​ដង្ហែ​ទៅ​បញ្ចុះ​នៅ​វិហារ​អី​ស្លាម​មួយ​នៅ​ភូមិ​/​សង្កាត់​រកា​ក្រុង​/​ខេត្តកំពង់ចាម​។​ឯ​បុណ្យសព​បានធ្វើ​នៅ​គេហដ្ឋាន​នៃ​សព​ដូចខាងលើ៕S/​

​រូបថត​៖​លោក​អ៊ុ​រាត្រី​បានផ្តល់​ថវិកា​៥០​ម៉ឺន​រៀល​តាមរយៈ​លោក​អោម​ឡា​យុំ​អ្នកសារព័ត៌មាន​កាសែត​រស្មី​កម្ពុជា​ដើម្បី​យកទៅ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​អ្នកស្រី​យាន ធូ​រី ភរិយា​នៃ​សព​លោក​សាន់ តារា​(​រូប​៖ នី នឿន )​