ដោយៈសាតចាន់បុត្រ/មណ្ឌលគិរីៈតៃកុងម៉ូតូដឹកឈើម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកកែវសីមាដែលជាសមាជិកគណៈកម្មាធិការថ្នាក់ជាតិចាប់បញ្ជួនទៅស្ថាប័ណតុលាការខេត្តមណ្ឌលគិរីក្រោមហេតុផលដឹកបទល្មើសព្រៃឈើមិនព្រមរៀងចាល។
ជនសង្ស័យត្រូវបានអាវុធហត្ថចាប់ខ្លួនពេលកំពុងប្រើប្រាស់ម៉ូតូកែច្នៃចំនួន៣គ្រឿងធ្វើសកម្មភាពដឹកឈើចំណុចភូមិអូរណាឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។រូបគេបានប្រទះនិងកងរាជអាវុធហត្ថខេត្ត,ស្រុកនិងស្នាក់ការ៧៦១ពេលកំពុងបំពេញភារកិច្ចដែលដឹកនាំដោយនាយរងសេនាធិការអាវុធហត្ថខេត្តលោករស់ដាវី។លោកប៉ៃលិនមេបញ្ជាការកងរាជអាវុធហត្ថស្រុកកែវសីមាបានឱ្យដឹងថា៖សមត្ថកិច្ចបានចាប់ម៉ូតូកែច្នៃដឹកឈើចំនួន៣គ្រឿងផ្ទុកឈើសុក្រំ៥ដុំនិងចាប់បានជនសង្ស័យម្នាក់ចំណែកម្ចាស់ម៉ូតូ២គ្រឿងទៀតបានរត់គេចបាត់។
លោកមេបញ្ជាការបានបញ្ជាក់ថាកន្លងមកកងរាជអាវុធហត្ថបានចាប់ម៉ូតូកែច្នៃមានដឹកឈើចំនួន៨គ្រឿងនិងត្រូវប្រគល់ទៅផ្នែករដ្ឋបាលព្រៃឈើកែវសីមានៅថ្ងៃទី៤មករានេះដើម្បីកាត់បំផ្លាញចោលផងដែរ។ជនសង្ស័យ១រូបនេះមូលហេតុនៃការបញ្ជួនទៅតុលាការគឺមកពីចេះតែធ្វើសកម្មភាពដឹកឈើ និងធ្លាប់ត្រូវបានអប់រំណែនាំច្រើនលើកតែមិនរៀងចាល៕S/