Home ព័ត៌មានជាតិ នយោបាយ ​ទូត​អាមេរិក ...

​ទូត​អាមេរិក និង អូស្ត្រាលី ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ជនរងគ្រោះ​នៃ​ការ​ដួល​រំលំ​អគារ​កម្ពស់​៦ ជាន់​នៅ​ខេត្ត​កែប

ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ស្ថានទូតចំនួន២គឺស្ថានទូតអាមេរិកនិងស្ថានទូតអូស្រ្តាលីនៅព្រឹកថ្ងៃទី ៤ ខែមករានេះបានចូលរួមរំលែកទុក្ខជាមួយជនរងគ្រោះក្នុងឧបទ្ទវហេតុបាក់ រលំអគារកម្ពស់ ៦ ជាន់នៅក្រុងកែប ។

ស្ថានទូតអាមេរិកបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖«យើងសូមបួងសួងដល់គ្រួសារជនរងគ្រោះនិងអ្នកដទៃទៀតដែលទទួលរងគ្រោះហើយយើងសូមសម្តែងការគាំទ្រទាំងស្រុងចំពោះការខិតខំជួយសង្រោះដែលកំពុងបន្ត»។

ចំណែកស្ថានទូតអូស្រ្តាលីក៏បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដែរថា៖« យើងបួងសួងសម្រាប់ប្រតិបត្តិការជួយសង្គ្រោះនេះ។យើងនៅតែប្តេជ្ញាធ្វើការជាមួយប្រទេស កម្ពុជាក្នុងការកែលម្អស្តង់ដារសុវត្ថិភាពផ្នែកសំណង់»។

អគារដែលកំពុងសាងសង់នេះបានបាក់រលំនៅម៉ោងជាង៤ល្ងាចថ្ងៃទី៣ខែមករាឆ្នាំ ២០ ២០។គិតមកដល់ព្រឹកថ្ងៃទី៤ខែមករាសមត្ថកិច្ចនិងក្រុមអ្នកជួយសង្គ្រោះបានរកឃើញ ជនរងគ្រោះជាកម្មករសំណង់២៥នាក់ហើយដោយមាន៧នាក់បានបាត់បង់ជីវិត។ ម្ចាស់​អគារ​នេះ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​សាកសួរ​ក្រោយ​ហេតុការណ៍​បាក់​រលំ​អគារ​ភ្លាម ​។​ ​អគារ​នេះ​មាន​ម្ចាស់​ជា​ជនជាតិខ្មែរ​ដែលមានឈ្មោះថា ឯក សារុណ​(​ប្តី​)​និង ឈី​វ សុធី​(​ប្រពន្ធ​)​មាន​លំនៅ​បច្ចុប្បន្ន​ភូមិ​១​សង្កាត់​៣ក្រុងព្រះសីហនុ​បាន​បើក​ការសាង សង់​នៅ​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៩​។​

​បន្ទាប់ពី​ឧ​ប​ទ្ទេវ​ហេតុ​បាក់​អគារ ៦ ​ជាន់​នៅ​ខេត្ត​កែប លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​បង្កើត​គណៈកម្មកា​រ​ធ្វើ​កោសល្យវិច័យ​អគារ​របស់​ឈ្មោះ ឯក សារុន និង ប្រពន្ធ​ឈ្មោះ ឈី​វ សុធី ដែល​បាន​បាក់រ​លំនៅ​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ។គណៈកម្មការ​នោះ​មាន​សមាសភាព ១១​រូបដឹកនាំ​ដោយ​លោក ទេព ធន រដ្ឋលេខា ធិការ​ក្រសួង​រៀបចំ​ដែនដីនគរូបនីយកម្ម និង​សំណង់ ជា​ប្រធាន ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular