រូបភាពគួរឱ្យតក់ស្លុតបង្ហាញពីទិដ្ឋភាពក្រោយរលត់ភ្លើងឆេះព្រៃក្នុងរដ្ឋញូវ សៅ វ៉េលស៍ (New South Wales) ប្រទេសអូស្ត្រាលី ដែលបានបំផ្លាញផ្ទះសម្បែងជិត ២០០ ខ្នង ទ្រព្យសម្បត្តិជា ច្រើន និងឆក់យកជីវិតសត្វព្រៃ។
អ្នកស្រុកដែលរស់នៅរ៉ូសដេល (Rosedale) ស្ថិតនៅចម្ងាយប្រមាណ ១៨គីឡូម៉ែត្រភាគខាង ត្បូងឆកសមុទ្រ Bateman’s Bay ត្រូវបង្ខំចិត្តរត់ចោលទីលំនៅក្នុងថ្ងៃឆ្លងឆ្នាំ ប៉ុន្មានម៉ោងមុន ពេលអគ្គិភ័យសន្ធោសន្ធៅឆាបឆេះតំបន់នេះ។
រូបភាពខាងលើដែលថតបានកាលពីថ្ងៃសុក្រសប្ដាហ៍មុនបង្ហាញពីតំបន់ឆ្នេរតូចមួយដែលត្រូវភ្លើងឆេះធ្ងន់ធ្ងរ។ តោះ! បើចង់ជ្រាបកាន់តែច្បាស់ សូមមើលរូបភាពខាងក្រោមទាំងអស់គ្នា៕ ប្រែសម្រួលៈខុម