វាពិតជាស្ទើរមិនគួរឱ្យជឿ ដែលបាតុភូតធម្មជាតិយ៉ាងចម្លែកអស្ចារ្យធ្វើឱ្យទឹកប្រែជាកកដុំៗ មានរាងមូលដូច “នំចាក់ចុល” ឬ “នំក្រៀប” យ៉ាងច្រើនអណ្ដែតពេញផ្ទៃទឹក។
បាតុភូតធម្មជាតិដ៏ចម្លែកនេះត្រូវបានបុរសកូនបីម្នាក់ឈ្មោះ ភីតធ័រ ម៉ាកឃីននី (Peter McKinney) ថតបានដោយចៃដន្យកាលពីខែមុននៅឌូនៀន (Dunearn) តំបន់ណាញសៀ (Nairnshire) ស្កុតលែន។
បុរសវ័យ ៥១ ឆ្នាំខាងលើនិយាយថា នំចាក់ចុលទឹកកកទាំងនេះដែលមានចំនួនរាប់សិបធំ ប៉ុនភីហ្សាទំហំធំ។ គាត់បាននិយាយទៀតថាគាត់ពិតជាមិនធ្លាប់ឃើញអ្វីចម្លែកបែបនេះ ទេពីមុនមក។
ក្រោយត្រូវគាត់បង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម រូបភាពទាំងនេះទទួលបានការចាប់ អារម្មណ៍យ៉ាងខ្លាំង៕ ប្រែសម្រួលៈ ខុម